adverise with khmeread 1

នេះ​ជា​សាច់រឿង​ដ៏​អស្ចារ្យ​របស់​ទាហាន​ជប៉ុន ដែល​សម្ងំ​លាក់ខ្លួន​ក្នុងព្រៃ​ហ្វីលីពីន​អស់ ៣០ ឆ្នាំ ទាំង​នឹក​គិតថា​សង្គ្រាម​មិនទាន់​ចប់​

    ​លោក Hiro Onoda ជាម​ន្ត្រី​ចារកម្ម​របស់​កងទ័ព​អធិរាជ​ជប៉ុន ដែល​ប្រយុទ្ធ​ក្នុង​សង្គ្រាមលោកលើកទីពីរ និង​ជា​ជន​ក្បាលរឹង​ជនជាតិ​ជប៉ុន ដែល​មិន​ព្រម​ចុះចាញ់​ក្នុង​ឆ្នាំ ១៩៤៥​។​

​    ​បន្ទាប់ពី​លោក Onoda បាន​ចំណាយពេល​ជិត ៣០ ឆ្នាំ​មិន​ព្រម​ចុះចាញ់​នៅក្នុង​ប្រទេស​ហ្វីលីពីន អតីត​មេបញ្ជាកា​របស់គាត់​បាន​ធ្វើដំណើរ​ពី​ជប៉ុន​ទៅ​ហ្វីឡីពីន​ដើម្បីឱ្យ​គាត់​ដកខ្លួន​ចេញពី​កាតព្វកិច្ច​ក្នុង​ឆ្នាំ ១៩៧៤​។ គាត់​បាន​កាន់​ឋានៈ​ជា​អនុ​សេនីយ៍​ទី ២ ក្នុង​ជួរ​កងទ័ព​អធិរាជ​ជប៉ុន​។​

​    ​លោក Onoda បាន​បន្ត​យុទ្ធនាការ​របស់គាត់​ជា​កងទ័ព​មិន​ព្រម​ចុះចាញ់​ម្នាក់ ហើយ​បានរស់នៅ​លើ​ភ្នំ​ជាមួយនឹង​គូកន​ទាហាន​ចំនួន​បីនាក់​ទៀត (​ឈ្មោះ​ទាហាន Yuichi Akatsu, Shoichi Shimada និង Kinshichi Kozuka)​។ អំឡុងពេល​ការ​ស្នាក់នៅ​របស់គាត់ លោក Onoda និង​គូកន​របស់គាត់​បាន​បំពេញ​តួនាទី​ជា​ទ័ពព្រៃ និង​បាន​តតាំង​ជាមួយនឹង​ប៉ូលិស​ជាច្រើន​។​

រូបភាពលោក Onoda

​    ​ដំបូង​ឡើយ​ពួកគេ​បានឃើញ​ខិត្តប័ណ្ណ​មួយ​ដោយ​ប្រកាសថា​ជប៉ុន​បាន​ចុះចាញ់​ក្នុង​ខែតុលា ឆ្នាំ ១៩៤៥​។ អ្នក​ផ្សេងទៀត​បានសម្លាប់​គោមួយ​ក្បាល និង​ខិត្តប័ណ្ណ​បន្សល់​ទុកចោល​ដោយ​អ្នករស់នៅ​លើ​កោះ ដោយ​សេចក្ដីប្រកាស​នោះ​សរសេរថា "​សង្គ្រាម​បានបញ្ចប់​ក្នុង​ថ្ងៃទី ១៥ ខែសីហា​។ សូម​ចុះ​ពីលើ​ភ្នំ​មក​!"​។ យ៉ាងណាមិញ ពួកគេ​មិន​ជឿ​លើ​ខិត្តប័ណ្ណ​នោះទេ​។ ពួកគេ​បាន​សន្និដ្ឋានថា​វា​ជាការ​ឃោសនា​របស់​សម្ព័ន្ធ​មិត្ត​អាមេរិក ហើយ​ជឿថា ប្រសិនបើ​សង្គ្រាម​នេះ​ពិតជា​បានបញ្ចប់​មែន ពួកគេ​នឹងមិន​បាញ់ស្រោច​ដាក់​ពួកខ្លួន​ឡើយ​។​

​    ​នៅ​ចុងឆ្នាំ ១៩៤៥ ខិត្តប័ណ្ណ​បាន​ធ្លាក់​ពីលើ​អាកាស ជាមួយនឹង​ការបញ្ជា​ឱ្យ​ចុះចាញ់​ដោយមាន​ត្រា​នៅ​ខិត្តប័ណ្ណ​នោះ​ពី​ឧត្ដមសេនីយ Tomoyuki Yamashita នៃ​ជួរ​កងទ័ព​ទី ១៤​។ ពួកគេ​បាន​លាក់ខ្លួន​ជិត ១ ឆ្នាំ ហើយ​ខិតប័ណ្ណ​នេះ​គឺជា​ភ័ស្ដុតាង​តែមួយគត់​បញ្ជាក់ថា​សង្គ្រាម​បានបញ្ចប់​។ ក្រុម​របស់លោក Onoda បាន​មើល​កៀក​លើ​ខិត្តប័ណ្ណ​នោះ​ដើម្បី​បញ្ជាក់ថា​វា​ពិតប្រាកដ ហើយ​ចុងក្រោយ​នៅតែ​សម្រេច​វា​មិនមែន​ទៀត​។​

​    ​ម្នាក់​ក្នុងចំណោម​បួន​ឈ្មោះ Yuichi Akatsu បាន​ដើរចេញ​ក្នុង​ខែកញ្ញា ឆ្នាំ ១៩៤៩ និង​បាន​ចុះចាញ់​ទៅនឹង​កងកម្លាំង​ហ្វី​លី​ភី​ន​ក្នុង​ឆ្នាំ ១៩៥០ បន្ទាប់ពី​ដើរ​ត្រាច់ចរ​អស់ ៦ ខែ​។ នេះ​ហាក់បីដូចជា​បញ្ហា​សុវត្ថិភាព​មួយ​សម្រាប់​អ្នក​ដទៃទៀត ហើយ​ពួកគេ​កាន់តែ​ប្រុងប្រយ័ត្ន​តាំងពី​ការចាកចេញ​របស់ Yuichi Akatsu​។ ក្នុង​ឆ្នាំ ១៩៥២ លិខិត​និង​រូបភាព​គ្រួ​សារបាន​ធ្លាក់​មកពី​លើ​យន្តហោះ​ចម្បាំង​ដើម្បីឱ្យ​ពួកគេ​ចុះចាញ់ ប៉ុន្ដែ​កងទ័ព​ក្បាលរឹង​ទាំងបី​សន្និដ្ឋានថា​វា​ជា​ល្បិច​ដដែល​។​

​    ​ក្នុង​ខែមិថុនា ឆ្នាំ ១៩៥៣ លោក Shimada ត្រូវបាន​គេ​បាញ់​ចំ​ជើង​អំឡុងពេល​ប្រយុទ្ធ​ជាមួយនឹង​អ្នកនេសាទ​ក្នុងស្រុក ប៉ុន្តែ​បន្ទាប់មក​លោក Onoda មើលថែ​គាត់​រហូតដល់​ជា​ពីរ​បួស​វិញ​។ នៅ​ថ្ងៃទី ៧ ខែសីហា ឆ្នាំ ១៩៥៤ លោក Shimada ត្រូវបាន​គេ​សម្លាប់​។ លោក Kozuka ត្រូវបាន​ប៉ូលិស​ហ្វីលីពីន​បាញ់​ពីរ​គ្រាប់​ស្លាប់​នៅ​ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ១៩៧២ នៅពេល​គាត់​និង​លោក Onoda ក្លាយជា​ផ្នែក​មួយ​នៃ​ទ័ព​ព្រៃរបស់​ពួកគេ និង​បាន​លួច​ដុត​ស្រូវ ដែល​បាន​ប្រមូល​ដោយ​កសិករ​។ គ្រានោះ​លោក Onoda គឺ​នៅតែ​ម្នាក់ឯង ដោយ​ម្នាក់ទៀត​ចែកផ្លូវ​គ្នា​ដើរ​ដុត​ស្រូវ​។​

​    ​រហូតដល់​ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ១៩៧៤ លោក Onoda បាន​ជួប​បុរស​ជប៉ុន​ម្នាក់​ឈ្មោះ Norio Suzuki ជា​អ្នក​ដែល​ធ្វើដំណើរ​ជុំវិញ​ពិភពលោក ស្វែងរក "​វរៈសេនីយ៍ឯក Onoda ខ្លាឃ្មុំ​ផេ​ន​ដា​មួយ​ក្បាល និង សំណាក​មនុស្ស​ទឹកកក​គួរឱ្យ​ស្អប់​មួយ​"​។ លោក Suzuki បាន​រកឃើញ​លោក Onoda បន្ទាប់ពី​ដើរ​តែ​បួន​ថ្ងៃ​ប៉ុណ្ណោះ​។​

​    ​លោក Onoda និង Suzuki បាន​ក្លាយជា​មិត្តភក្តិ​នឹង​គ្នា​ពេលនោះ ប៉ុន្ដែ​លោក Onoda នៅតែ​បដិសេធ​មិន​ព្រម​ចុះចាញ់ ដោយ​និយាយថា​គាត់​រង់ចាំ​បញ្ជា​ពី​មន្ត្រីជាន់ខ្ពស់​ម្នាក់​។ Suzuki បាន​ត្រឡប់​ទៅ​ជប៉ុន​វិញ​ជាមួយនឹង​រូបភាព​ខ្លួន​គាត់​និង​លោក Onoda ជា​ភ័ស្ដុតាង​មួយ​នៃ​ការជួយ​គ្នា​របស់​ពួកគេ ហើយ​រដ្ឋាភិបាល​ជប៉ុន​បា​នរក​មន្ត្រី​យោធា​ដែល​បញ្ជា​លោក Onoda ឈ្មោះ Yoshimi Taniguchi ដែល​បាន​ក្លាយជា​អ្នកលក់​សៀវភៅ​ម្នាក់​ក្រោយ​បញ្ចប់សង្គ្រាម​។ លោក​វរៈសេនីយ៍ត្រី Yoshimi បាន​ហោះ​ទៅ Lubang ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃទី ៩ ខែមីនា ឆ្នាំ ១៩៧៤ ហើយ​ទីបំផុត​គាត់​បាន​ជួប​ជាមួយ Onoda ដើម្បី​បំពេញ​តាម​ការសន្យា​ដែល​បានធ្វើ​ឡើង​ក្នុង​ឆ្នាំ ១៩៤៤ ថា​គាត់​នឹង​មក​ទទួល Onoda៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់