adverise with khmeread 1 %281%29

បុរស​ថៃ​សាក់​ពេញ​ខ្លួន​ម្នាក់នេះ​ពិតជា​សំណាង​ណាស់ អាច​រកបាន​ប្រពន្ធ​ក្មេង​ហើយ​ស្មោះ​ស្នេហ៍​ទៀត​!

    ​បុរស​ថៃ​វ័យ​៣៣​ឆ្នាំ ដែលមាន​សាក់​ពេញ​ដងខ្លួន​និង​មុខ ដែល​មើលទៅ​គួរឱ្យខ្លាច​នេះ​ពិតជា​មនុស្ស​មានសំណាង​ណាស់​។ គាត់​មានឈ្មោះ Panya Yimumphai មាន​អាជីព​ជា DJ ហើយ​នៅពេល​ខ្លះ​លោក​ត្រូវបាន​គេ​ជួល​ឱ្យ​បង្ហាញខ្លួន​នៅក្នុង​ក្លឹប​រាត្រី​មួយគ្រាៗ​ផងដែរ​។ ទោះបីជា​លោក​មានមុខមាត់​និង​អាជីព​បែបនេះ​ក៏ដោយ ក៏​នៅតែមាន​នារី​វ័យក្មេង​ជាង​ខ្លួន​ស្ម័គ្រស្មោះ​ស្នេហា ព្រម​ធ្វើជា​ប្រពន្ធ​ទៀត​។​

​    ​នាង Saitharn Wangprasert ស្រី​ស្អាត​សាច់​សខ្ចី ថ្មីៗ​នេះ​ទើបតែ​បាន​បង្ហោះ​រូបភាព​កាល​នៅ​ជា​សង្សារ​គ្នា​លើ​បណ្តាញ​សង្គម ដោយ​ធ្វើ​ប្រុសៗ​ជាច្រើន​ច្រណែន នឹង​ស្វាមី​របស់​នាង​ជាខ្លាំង ដែល​បាន​ស្រី​ស្អាត​ធ្វើជា​ភរិយា​។ 

​    ​អ្នកខ្លះ​បាន​បញ្ចេញមតិ​ថា "​ឱ​ព្រះ​អើយ មុខ​អ៊ីចឹង​សោះ​ម៉េច​ក៏បាន​ប្រពន្ធ​ក្មេង​ហើយ​ស្អា​តម្លឹងៗ​! ចុះ​ខ្ញុំ​វិញ​ថ្ងៃ​ណា​ទើប​ដល់​គូ​?"៕ 

adverise with khmeread

មតិយោបល់