adverise with khmeread C10aa80e2a5c73c994e8d2e8ef6bf5e3

កញ្ញា​ស្រស់ស្អាត​ម្នាក់​ចេះតែ​រត់​មក​បើក​មើល​ប្រអប់​សំបុត្រ​មុខផ្ទះ​ចុះឡើងៗ​ទាំង​កំហឹង រហូត​អ្នកជិតខាង​ចូល​សួរ​ទើប​ដឹង​រឿង​ហួសចិត្ត​មួយ​!

    ​នៅ​ថ្ងៃមួយ បុរស​ម្នាក់​កំពុង​នៅក្នុង​សួន​កាត់​ស្មៅ ហើយ​រំពេច​នោះ នារី​ជិតខាង​ដែល​គាត់​លួច​ស្រឡាញ់​បាន​ចេញពីផ្ទះ ហើយ​ដើរ​តម្រង់​ទៅរក​ប្រអប់​សំបុត្រ​នៅមុខ​ផ្ទះ​របស់​នាង​។​

​    ​នាង​បាន​បើក​ប្រអប់​សំបុត្រ ហើយ​បិទ​វា​មួយ​ទំហឹង ហើយក៏​រត់​ចូល​ផ្ទះ​យ៉ាង​លឿន​។ មួយសន្ទុះ​ក្រោយមក នាង​បានចេញ​ក្រៅ​ម្តងទៀត ហើយ​រត់​តម្រង់​ទៅរក​ប្រអប់​សំបុត្រ​ម្តងទៀត ហើយ​បន្ទាប់មក​ក៏​បិទ​វា​មួយ​ទំហឹង​ម្តងទៀត ហើយក៏​ត្រឡប់​ចូល​ផ្ទះ​ទាំង​កំហឹង​។​

​     ខណៈ​បុរស​នោះ​ជិត​កាត់​ស្មៅ​រួចរាល់ ស្រី​ស្រស់​រូបនេះ​បានចេញ​ក្រៅ​ផ្ទះ​របស់​នាង​ម្តងទៀត ដើរ​ឆ្ពោះ​មក​ប្រអប់​សំបុត្រ ហើយ​បើក​វា បន្ទាប់មក​បិទ​វា​ខ្លាំង​ជាង​មុន​គួរឱ្យ​សង្ស័យ​។​

​    ​ដោយមាន​ការងឿងឆ្ងល់​ចំពោះ​ទង្វើ​របស់​នាង បុរស​រូបនោះ​បាន​សួរ​នាង​ថា "​តើ​មានរឿង​អី​មែន​ទេ​?"​។ ស្រី​ស្រស់​រូបនោះ​បាន​ឆ្លើយតប​ថា "​ចា៎​ពិត​ជាមាន​! កុំព្យូទ័រ​ឆ្កួត​របស់ខ្ញុំ​ចេះតែ​ផ្ញើ​សារ​ថា "​អ្នកមាន​សំបុត្រ​មួយ​ផ្ញើមក​"!"​។​

​    ​បុរស​ជិតខាង​នឹក​គិតក្នុងចិត្ត​ទាំង​ហួសចិត្ត ដោយហេតុថា​សម័យ​អ៊ី​ន​ធឺ​ណេ​តទៅ​ហើយ​ម្តេចក៏​នាង​នៅ​ល្ងង់​យ៉ាងនេះ​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់