adverise with khmeread Unnamed %282%29

ល្បែង​ហ្គេម​បាញ់​ត្រី​ដុះ​ស្លែ​មួយ​ណៅ​សង្កាត់​ច្បា​អំពៅ​២​អាជ្ញាធរ​មើលមិនឃើញ

    ភ្នំពេញ ៖ មាន​ទីតាំង​ល្បែង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់​នេះ​ស្ថិត​នៅក្បែ​និង​យឿ​ត្រី​ស្ថិតនៅ​ក្នុងភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ បើក​លេង​យ៉ាង​រលូន​នៅ​ជិត​នឹង​ភ្នែក​សមត្ថកិច្ច​មើលមិនឃើញ។​

    ប្រភពពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា ទីតាំង​ល្បែង​ហ្គេម​ខុសច្បាប់​ដុះ​ស្លែ​ខាងលើនេះ​បើក​លេង​យូរយារ​ណាស់​មកហើយ ថែមទាំង​រំខាន​ដល់​ពួកគាត់​មិនអាច​ដេក​ពួន​បាន​។​ មិនតែប៉ុណ្ណោះ ក្មេង​ទំនើង​បង្ក​អសន្តិសុខ​ទៀតផង តែ​មិនដែល​ឃើញ​អាជ្ញាធរ​ឬក៏​សមត្ថកិច្ច​ណា​ចុះមក​បង្ក្រាប​ទីតាំង​ខាងលើ​នេះឡើយ។​

    ប្រជាពលរដ្ឋ​បាន​សំ​ណូ​ពរ​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច​ដែល​ពាក់​ព័​ន្ធ​មេត្តា​សំឡឹងមើល​ល្បែង​ខុសច្បាប់​មួយ​នេះ​និង​មេត្តា​បង្ក្រាប​ផង​។ ពួកគាត់​បាន​បន្តទៀត​ថា ឯណា​ទៅ​ពាក្យ​ថា "​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​៩​ចំណុច" ​របស់​រដ្ឋាភិបាល​បើ​រាល់ថ្ងៃ​ល្បែង​ស៊ី​សង​ខុសច្បាប់​រីក​ដូច​ផ្សិត​អាជ្ញាធរ​មិន​អើពើ​បង្ក្រាប​សោះ​អញ្ចឹង​៕​

adverise with khmeread

មតិយោបល់