adverise with khmeread Untitled 1

កូរ៉េខាងត្បូង​អះអាងថា​មាន​ផែនការ​សម្លាប់ Kim Jong-un នៅនឹងកន្លែង​រួចហើយ​

    ​យោងតាម​ប្រភពព័ត៌មាន Daily Mail បានឱ្យដឹងថា កូរ៉េខាងត្បូង​បញ្ជាក់​ច្បាស់ៗ​ថា ខ្លួន​មាន​ផែនការ​នៅនឹងកន្លែង​អស់ហើយ​ដើម្បី​កម្ទេច Kim Jong-un ប្រសិនបើ​ដឹង​ច្បាស់​ថា គាត់​នឹង​បើក​ការវាយប្រហារ​នុយក្លេអ៊ែរ​មកលើ​កូរ៉េខាងត្បូង​។​

​    ​ផែនការ ដែល​គេ​ហៅថា "​ការដាក់ពិន័យ​និង​សងសឹក​ដ៏​ធំ​របស់​កូរ៉េ​" នឹង​ផ្តោត​គោលដៅ​លើ​ទីតាំង​សំខាន់ៗ​របស់​កូរ៉េខាងជើង រួមទាំង​ប៉ុស្តិ៍​បញ្ជាការ​សង្គ្រាម​របស់​កូរ៉េខាងជើង និង ថ្នាក់ដឹកនាំ​របស់​កូរ៉េខាងជើង ប្រសិនបើ​រកឃើញ​ច្បាស់​នូវ​សញ្ញា​វាយប្រហារ​នុយក្លេអ៊ែរ​នោះ​។ 

​    ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង លោក Han Min-koo បាន​លាតត្រដាង​ផែនការ​នេះ អំឡុង​កិច្ចប្រជុំ​របស់​សមាជិក​សភា​របស់​ប្រទេស​នេះ ហើយ​និយាយថា  អង្គភាព​មួយ​កំពុង​បង្កើតឡើង​សម្រាប់​អនុវត្ត​ផែនការ​នេះ​។​

​     លោក​ក៏​និយាយ​ដែរ​ថា រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​ត្រូវ​រក្សា​ចំនួន​កងទ័ព​ធ្វើការ​ពេញ​ម៉ោង​នៅ​ចំនួន ៥០០.០០០ នាក់ ឬ ច្រើនជាង​នេះ​ដើម្បី​តតាំង​នឹង​ការឈ្លានពាន​របស់​កូរ៉េខាងជើង ខណៈដែល​កងទ័ព​កូរ៉េខាងជើង​មាន​ចំនួន​ដល់​ទៅ ១,២ លាន​នាក់​។ 

​    ​លោក Han Min-koo បាន​ប្រាប់​កាសែត​ក្នុងស្រុក News 1 ថា "​បើ​គេ​ដឹង​ច្បាស់​ថា សត្រូវ​មានបំណង​ប្រើ​កាំជ្រួច​បំពាក់​ក្បាល​គ្រាប់ ដូច្នេះ​ដើម្បី​បញ្ឈប់​គោលបំណង​របស់​កូរ៉េខាងជើង គោល​គំនិត​របស់​កងកម្លាំង​ពិសេស​គឺ​ត្រូវ​សងសឹក​ប្រឆាំង​តំបន់​សំខាន់ៗ រួមទាំង​ថ្នាក់ដឹកនាំ​កូរ៉េខាងជើង​"​។ 

​    ​កូរ៉េខាងត្បូង​ពុំមាន​គ្រាប់បែកបរមាណូ​ផ្ទាល់ខ្លួន​ទេ និង​ជ្រក​ក្រោម "​ឆ័​ត្រ​" នុយក្លេអ៊ែរ​របស់​សម្ព័ន្ធ​មិត្ត​អាមេរិក ដែលមាន​ទ័ព​ឈរជើង ២៨.៥០០ នាក់​ក្នុង​កូរ៉េខាងត្បូង​៕

ប្រភព៖ Daily mail

adverise with khmeread

មតិយោបល់