Unnamed %283%29

ជម្លោះ​រឿង​ជំពាក់​លុយ​៦​ម៉ឺន​រៀល​ថ្លៃ​ឡេ​លាប​ខ្លួន ម្ចាស់​លុយ​វាយ​កូនបំណុល​ចុងក្រោយ​សង​គេ​វិញ ១៥០​ដុល្លារ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ២​នាក់​ប្តី​ប្រពន្ធ​ជា​អ្នកលក់​គ្រឿងក្រអូប​បាន កើត​ទំនាស់​ឈានដល់​ប្រើ​ហិង្សា​ជាមួយ​២​នាក់​ប្តី​ប្រពន្ធ​មួយគូ​ទៀត​ដែល​បាន​ជំពាក់​លុយ​ថ្លៃ​ឡេ​លាប​ខ្លួន​៦​ម៉ឺន​រៀល ​បណ្តាលឱ្យ​រងរបួស​ទាំង​សងខាង​រួច​រត់​មកប្តឹង​សមត្ថកិច្ច​រក​ខុសត្រូវ​រៀងខ្លួន​ដើម្បី​ជួយ​​អន្តរាគមន៍។​

    អំពើហិង្សា​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ ​និង​៣០​នាទី​យប់​ ថ្ងៃទី​២២​ ខែកញ្ញា​ ឆ្នាំ​២០១៦ នៅ​ចំណុច ភូមិ​ក្រោយ​ផ្សា​រកា​ណា​ស៊ី​ធី ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ប៉ូលិស​និយាយថា ភាគី​ខាង​ម្ចាស់បំណុល​មានឈ្មោះ ​ពៅ ហួត អាយុ​៣០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ សុង លៀង អាយុ​២២​ឆ្នាំ មុខរបរ​លក់​ឡេ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​កា​ណា​ស៊ី​ធី​។​ ចំណែក​គូទំនាស់​ម្ខាង​ទៀត​ឈ្មោះ បញា អាយុ​២៦​ឆ្នាំ ប្រពន្ធ​ឈ្មោះ ផន សុភាព ហៅ​អា​តា អាយុ២៦​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​កា​ណា​ស៊ី​ធី​ដូចគ្នា។​

    សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា មុន​កើតហេតុ​ឃើញ​ស្ត្រី​ដែលជា​ប្រពន្ធ​ទាំងសងខាង​កំពុង​ប្រកែក​គ្នា​រឿង​ជំពាក់​លុយ​៦ម៉ឺ​ន​រៀល​ថ្លៃ​ឡេ​លាប​ខ្លួន ក៏​ប្រកែក​គ្នា​ទើប​ប្តី​ទាំងសងខាង​មក​ប្រកែក​ដែល​បង្ក​ជា​ហិង្សា​បណ្តាលឱ្យ​រងរបួស​ទាំង​សងខាង​។​

    ក្រោយពេល​កើត​ហ​តុ​គូភាគី​ទាំងសងខាង​បាន​ទៅ​ប៉ុស្តិ៍​ចោមចៅ​ដើម្បីឱ្យ​សមត្ថកិច្ច​ធ្វើការ​ដោះស្រាយ។ ​ចុងក្រោយ​មក​ខាង​ម្ចាស់បំណុល​បាន​សងលុយ​ទៅ​កូនបំណុល​ដែល​ជំពាក់​លុយ​៦ម៉ឺ​ន​រៀល ចំនួន ១៥០​ដុល្លារ ដោយសារតែ​វាយ​គេ​រងរបួស​ធ្ងន់​ជាង៕


 

មតិយោបល់