Untitled 1

FBI កំពុង​ស៊ើបអង្កេត Brad Pitt អំពី​ករណី​វាយតប់ Maddox រហូត​ឈានដល់​ការ​លែងលះ​ជាមួយ Angelina Jolie

    ​យោងតាម​ប្រភព​ជិតស្និទ្ធ​របស់​តារា​សម្ដែង Pitt បានឱ្យដឹងថា Brad Pitt បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ Maddox និង Angelina Jolie កាលពី​សប្ដាហ៍​មុន នៅពេល​ធ្វើដំណើរ​លើ​យន្តហោះ​មកពី​ផ្ទះ​នៅ​ប្រទេស​បារាំង​វិញ ជាហេតុ​នាំឱ្យ​នាង​សម្រេចចិត្ត​ដាក់ពាក្យ​លែងលះ​។​

​    ​តារា​សម្ដែង Pitt និង​កូនប្រុស​អាយុ ១៥ ឆ្នាំ Maddox បាន​ឈ្លោះប្រកែក​គ្នា​ដោយ​មិនដឹង​មូលហេតុ ប៉ុន្ដែ Pitt មិនបាន​ប៉ះពាល់​លើ​រាងកាយ​របស់ Maddox ទេ​។ នេះ​បើ​យោងតាម​ប្រភព​ដដែល​។​

​    ​ប្រភព​ដដែល​បានឱ្យដឹងថា ការចោទប្រកាន់ថា​តារា​សម្ដែង​រូបនេះ វាយដំ​លើ​រាងកាយ និង​ប្រើ​សម្ដី​មិនល្អ​ទៅលើ Maddox គឺជា​រឿង​បំផ្លើស​សុទ្ធសាធ​។​

​    ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ Pitt ត្រូវបាន​ស៊ើបអង្កេត​ដោយ​ក្រុម FBI និង ទីភ្នាក់ងារ​សង្គម​ក្នុង​ទីក្រុង Los Angeles លើ​រឿង​នេះហើយ​។​

​    ​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ដដែល រថយន្ត​ប៉ូលិស​មួយគ្រឿង​ត្រូវគេ​ប្រទះឃើញ​ទៅដល់​បរិវេណ​ផ្ទះ Jolie និង Pitt ក្នុង​តំបន់ Hollywood Hills ដែល Pitt នៅ​ទីនោះ​ម្នាក់ឯង ខណៈដែល Jolie និង​កូនៗ​នៅផ្ទះ​ជួល​មួយ​នៅ Malibu៕

ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់