adverise with khmeread Battery life

វិធីសាមញ្ញបំផុតក្នុងការបន្លាយអាយុកាលថ្ម iPhone

ទូរស័ព្ទ iPhone សេរីថ្មីចុងក្រោយមានមុខងារ និងហាដវែ (Hardware) គួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ក៏ប៉ុន្តែថ្មរបស់វានឹងឆាប់អស់ថាមពលខ្លាំងណាស់ ប្រសិនបើអ្នកទុកឲ្យ Feature
មួយចំនួននៅដំណើរការគ្រប់ពេលនោះ។ ខាងក្រោមនេះគឺជាគន្លឹះសាមញ្ញបំផុតទាំង ១០ ដើម្បីជួយអ្នករក្សាអាយុកាលថ្ម iPhone ឲ្យនៅកាន់បានយូរ។

- កុំចាក់តន្ត្រី
ដើម្បីបន្លាយអាយុកាលថ្ម iPhone របស់អ្នក អ្នកត្រូវតែកាត់បន្ថយបរិមាណការងាររបស់ទូរស័ព្ទរបស់អ្នក ក្នុងនោះការចាក់តន្ត្រីគឺធ្វើឲ្យថ្មឆាប់អស់ខ្លាំងជាងគេបំផុត។
សូម្បីនៅពេលស្គ្រីនរបស់អ្នកបិទក៏ដោយ ក៏វានឹងឆាប់អស់ថ្មដែរប្រសិនបើអ្នកចាក់តន្ត្រីស្តាប់។ 

- បិទពន្លឺស្គ្រីន
អ្នកអាចអូសម្រាមដៃពីក្រោមស្គ្រីន រួចបន្ថយពន្លឺឲ្យបានច្រើនតាមដែលអ្នកចង់បាន ដើម្បីសន្សំសំចៃថ្ម។ 

- បិទ Motion សម្រាប់ធ្វើឲ្យ Background មានចលនា
ប្រព័ន្ធ iOS ស៊េរីថ្មីបានបន្ថែមុខងារ Motion ឬ ចលនា នៅលើ Background ទូរស័ព្ទ iPhone ហើយមុខងារនេះក៏ធ្វើឲ្យស៊ីថ្មរបស់អ្នកដែរ។ ដើម្បីបិទវា អ្នកអាចចូលទៅ
Settings>General>Accessibility> រួចបិទ Reduce Motion យកពាក្យ Off។

- បិទ Location Services
ចូលទៅ Settings>Privacy>Location Services រួចបិទវា។ 

- បិទ Wi-Fi
ប្រសិនបើមិនមានការចាំបាច់ទេ អ្នកអាចបិទ Wi-Fi ចោល កុំឲ្យវាស៊ីថ្ម។ អ្នកអាចអូសពីម្រាមដៃចេញពីស្គ្រីនខាងក្រោមរួចបិទវាតែម្តងក៏បាន ឬចូលទៅ Setting>Wi-Fi យកពាក្យ Off។

- បិទ Blootooth
Blootooth មិនខុសអីពី Wi-Fi​ បើបើកវាចោល ក៏ធ្វើឲ្យឆាប់អស់ថ្មដែរ អ៊ីចឹងអ្នកគួរបិទវាចោលល្អជាង។ 

- បិទអ៊ីនធឺណេតទូរស័ព្ទ Cellular Data
អ្នកអាចចូលទៅ Settings>Cellular រួចចុចពីលើពាក្យ "Cellular Data"។

- បិទ App ចោលឲ្យអស់
ការបើក App ចោលក៏ធ្វើឲ្យស៊ីថ្មច្រើនដែរ អ៊ីចឹងពេលអ្នកឈប់ប្រើវាហើយ អ្នកគួរតែបិទវាចោលឲ្យអស់។ 

- បើក Airplane Mode
ការដែលអ្នកបើក Airplane Mode ទូរស័ព្ទរបស់អ្នកនឹងមិនបញ្ជូនសញ្ញាអ្វីទាំងអស់ ហេតុនេះហើយវានឹងមិនធ្វើឲ្យថ្មអស់ថាមពលលឿននោះទេ។ គួរឲ្យស្តាយបន្តិចត្រង់ថា
ពេលបិទវាហើយអ្នកនឹងមិនអាចភ្ជាប់ទំនាក់ទំនងជាមួយនឹងនរណាទាំងអស់។ 

- បិទ Fetch New Data
ចុងក្រោយ វិធីងាយស្រួលបំផុតគឺបញ្ឈប់ទូរស័ព្ទរបស់អ្នកកុំឲ្យទទួលយកទិន្នន័យ។ នេះកើតឡើងនៅលើ App ណាដែល Download ព័ត៌មានថ្មីដោយស្វ័យប្រវត្តិ។ មុខងារ Fetch New Data ភាគច្រើនកើតមាននៅលើ Email និងជួនកាលលើសេវាផ្សេងទៀតដូចជា Calendar និង iCloud។ ដើម្បីបិទវា អ្នកអាចចូលទៅ Settings>Mail, Contacts,
Calendars>Fetch New Data រួចជ្រើសយក Off៕ 

ប្រភព៖ ឡាយហ៊ែក

adverise with khmeread

មតិយោបល់