adverise with khmeread 1

នាង Anushka Sharma នឹងដើរតួក្នុងរឿង Sultan ជាមួយលោក Salman ក្នុងឆ្នាំថ្មីនេះ

បន្ទាប់ពី​មានការ​រំពឹងទុក​ជាច្រើន​ខែ​មកនេះ ទីបំផុត​គេ​បាន​រកឃើញ​តួឯក​ស្រី​ក្នុង​រឿង Sultan ហើយ​។ ផលិតកម្ម Yash Raj បានចេញ​ផ្សាយ​ជា​ផ្លូវការ​ហើយ​ថា នាង Anushka Sharma នឹងចូលរួម​សម្តែង​ក្នុង​រឿង​ថ្មី​នេះ​ក្នុង​ឆ្នាំ ២០១៦​។​


​នាង​នឹង​សម្តែង​ជា​តួ​មិនដែល​ចេះ​ត្រូវ​គ្នា​សោះ​ជាមួយ​លោក Salman Khan ហើយ​អ្នក​ទាំងពីរ​នឹងត្រូវ​បានឃើញ​លើ​កញ្ចក់​ទូរទស្សន៍​ជាមួយគ្នា​ជា​លើកដំបូង​ផងដែរ​។ ពីមុន​ក៏​ធ្លាប់មាន​ពាក្យ​ច​ចា​អា​រ៉ា​ម​ថា​នាង Parineeti Chopra, នាង Kangana Ranaut ឬ នាង Deepika Padukone នឹងចូលរួម​ក្នុង​ខ្សែភាពយន្ត​បែប​កីឡា​នេះ ប៉ុន្តែ​កាលពី​ថ្មីៗ​នេះ ផលិតកម្ម Yash Raj បាន​បញ្ចេញ​រូបភាព​សម្រាប់​រឿងនេះ ហើយ​រាល់​ពាក្យ​ច​ចា​អារាម​ទាំងអស់​ត្រូវបាន​សាប​រលត់ទៅវិញ​អស់​៕

adverise with khmeread
ប្រភព៖ ហ្វ៊ីល​ហ្វែ​រ​

មតិយោបល់