adverise with khmeread 1

លួច​ម៉ូតូ​បាន​មួយថ្ងៃ ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ ដោយសារ​ម៉ូតូ​មាន​បំពាក់ GPS (​មាន​វីដេអូ​)

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​កម្លាំង​ប៉ូលិស​ប៉ុស្តិ​ទឹកថ្លា និង​កម្លាំង​អន្តរាគមន៍​ក្រុង បង្ក្រាបបាន បន្ទាប់ពី​ជនសង្ស័យ​លួចបាន​កាលពី​យប់​ថ្ងៃទី ២១ កញ្ញា ២០១៦ នៅ​ចំណុច​ផ្ទះ​មិត្តភក្តិ​ជនរងគ្រោះ​នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ដោយសារ​ម៉ូតូ​ម្ចាស់​គេ​បំពាក់​ប្រព័ន្ធ ​GPS។​

    ប្រតិបត្តិ​ការបង្ក្រាប​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង៩ ​និង​៥០​នាទី​យប់​ថ្ងៃទី ២២ កញ្ញា ២០១៦ នៅ​ចំណុច​ស្តុ​ប​កែង​ហាង​ភី​ហ្សា ខម​ភី​នី ផ្លូវ​កម្ពុជា​ក្រោម​ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក តែ​កើតហេតុ​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ ស៊ុម ផាត អាយុ២៥​ឆ្នាំ មាន​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ម្តុំ​រ៉ា​រថភ្លើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ។​

    ចំណែក​ជនរងគ្រោះ​ម្ចាស់​ម៉ូតូ​ឈ្មោះ ឃឿ​ង ចំ​រ៉ុង អាយុ​២៩​ឆ្នាំ មុខរបរ​និស្សិត​ស្នាក់នៅ​បុរី​ពិភពថ្មី ឈូក​មាស សង្កាត់​ភ្នំពេញ​ថ្មី ចំណែក​ម៉ូតូ​ម៉ាក MSX ពណ៌ ស​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1FF-1657។​

    តាម​ប្រភពពី​ជនរងគ្រោះ​បានឱ្យដឹងថា កាលពី​យប់​ថ្ងៃទី២១ កញ្ញា​នេះ​រូបគេ​បាន​ទៅ​ស្នាក់​នៅផ្ទះ​មិត្តភក្តិ​នៅ​ភូមិ​ទឹកថ្លា ហើយ​ម៉ូតូ​ចាក់​សោក ត្រឹមត្រូវ​នៅមុខ​បន្ទប់​ជួល​តែ​មិនមែន​មានតែ​ម៉ូតូ​របស់​ជនរងគ្រោះ​នោះទេ​។​

    លុះដល់​វេលា​ម៉ោង៤​ទៀបភ្លឺ ជនរងគ្រោះ​បាន​ឡើងមក​មើល​ស្រាប់តែ​បាត់​ម៉ូតូ ទើប​មានការ​ភ្ញាក់ផ្អើល​ឡើង ដើររក ហើយ​ម៉ូតូ​នេះ​មាន​បំពាក់​ប្រព័ន្ធ​​ GPS តែ​ខណៈនោះ​រូបគាត់​បើក​មើលមិនឃើញ ប្រហែល​ជនសង្ស័យ​ដោះ​អាគុយ​ចេញ។​

    ជនរងគ្រោះ​បាន​បន្តថា លុះ​ព្រឹក​ឡើង​រូបគាត់​បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ទឹកថ្លា​ ដើម្បីឱ្យ​សមត្ថកិច្ច​ជួយ​អន្តរា​គម៍។ ​រហូតដល់​ម៉ោង​ជិត​៩​យប់​ប្រព័ន្ធ GPS បាន​លោត​ឡើង​ក្នុង​ទូរស័ព្ទ​របស់គាត់​ទើប​រូបគាត់​បាន​ទូរស័ព្ទ​មក​កម្លាំង​សមត្ថកិច្ច​ភ្លាម​។​

    ក្រោយមក​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ទឹកថ្លា សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ក្រុង តាមរក​ជាមួយ​ជនរងគ្រោះ ដោយ​មើល​តាម​ប្រព័ន្ធ GPS ទើប​ឃាត់​បាន​ជនសង្ស័យ​បាន​ម្នាក់​។​

    បើតាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ បានឱ្យដឹងថា ពួកគេ​មាន​គ្នា២​នាក់ ម្នាក់ទៀត​កំពុង​រត់​គេច​ខ្លួន ហើយ​នៅ​ខ្លួន​ជនសង្ស័យ​សមត្ថកិច្ចរ​ក​ឃើញ​ឧបករណ៍​សម្រាប់​កាច់​សោក ម៉ូតូ​មួយ​កំ​ប្លេ និង​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​១។​

    ក្រោយពេល​ឃាត់ខ្លួន​បាន ជនសង្ស័យ បញ្ជូនមក​ប៉ុស្តិ៍​ទឹកថ្លា កសាង​សំណុំរឿង​​ ​ដើម្បី​ឃុំខ្លួន​បន្ត​នៅ​អធិការ​ប៉ូលិស​ខណ្ឌ​សែន​សុខ រង់ចាំ​ថ្ងៃ​ឡើង​តុលាការ ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​

 

adverise with khmeread

មតិយោបល់