adverise with khmeread 38932b5d00000578 0 image m 7 1474543643696

មហាសេដ្ឋី​អាហ្វ្រិក​កំណត់​ផែនការ​ទិញ Arsenal ឱ្យបាន​ក្នុងពេល​បួន​ឆ្នាំ និង​ប្រែ​ក្លាយទៅជា​ក្លឹប​ខ្លាំង​ដូច​ពីមុន​

​    ​លោក Aliko Dangote ដែលជា​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​ក្នុង​ទ្វីបអាហ្វ្រិក បាន​ប្រាប់​ពី​បំណង​របស់គាត់​ក្នុង​ការទិញ​ក្លឹប Arsenal ក្នុង​រយៈពេល​បី ទៅ​បួន​ឆ្នាំ​ខាងមុខ​ទៀត​នេះ​។​

​    ​សេដ្ឋី​វ័យ ៥៩​ឆ្នាំ ដែល​ត្រូវបាន​គេ​ជឿជាក់ថា​មានទ្រព្យ​សម្បត្តិ​ប្រមាណ​ជា ៨,៣ ពាន់​លាន​ផោន​រូបនេះ បានបង្ហាញ​ចំណាប់អារម្មណ៍​ក្នុងការ​កាន់កាប់​ក្លឹប Arsenal ប៉ុន្មាន​ដង​មកហើយ ប៉ុន្តែ​គាត់​បាន​និយាយថា គាត់​ត្រូវ​ប្រឈម​ឧបសគ្គ​នៅក្នុង​ជំនួញ​ផ្សេងៗ​ទៀត​របស់គាត់​មុននឹង​ផ្តោតលើ​ការទិញ​កាំភ្លើង​ធំ​។​

​    ​Dangote បាន​ប្រាប់​ទូរទស្សន៍ Bloomberg ថា "​ប្រហែលជា​ពី​បី ទៅ​បួន​ឆ្នាំ​ទៀត​។ បញ្ហា​នោះ​គឺថា​យើង​មាន​ឧបសគ្គ​ប្រឈម​ច្រើន​។ ខ្ញុំ​ត្រូវ​ការយក​ឧបសគ្គ​ទាំងនោះ​ចេញពី​ផ្លូវ​ដើរ​ជាមុនសិន ហើយ​សឹម​ចាប់ផ្តើម​ធ្វើដំណើរ​ទៅមុខ​តែម្តង​។ បន្ទាប់មក​ខ្ញុំ​នឹង​ផ្តោតទៅលើ​រឿង​ទិញយក Arsenal តែម្តង​"៕

ប្រភព៖ dailymail

adverise with khmeread

មតិយោបល់