adverise with khmeread Gettyimages 588542764

ហួសចិត្ត​! ខ្សែការពារ Barcelona សុខៗ​របួស​សាច់ដុំ​គូថ ដោយសារ​ដេកលក់​ខុស​ទំនង​នៅលើ​ឡានក្រុង​របស់​ក្រុម​

​    ​យោងតាម​គ្រូបង្វឹក​កាយសម្បទា Sporting Gijon បានឱ្យដឹងថា ខ្សែការពារ​ស្ថិតនៅក្នុង​កុងត្រា​ខ្ចី​ជើង​របស់​ក្រុម Barcelona គឺ​កីឡាករ Douglas បាន​រងរបួស​ដោយ​ខ្លួនឯង ដោយសារ​ដេក​ខុស​ទំនង​នៅលើ​ឡានក្រុង​របស់​ក្រុម​។​
​    ​
​    ​តារាបាល់ទាត់​វ័យ ២៦​ឆ្នាំ​រូបនេះ បាន​ចូលរួម​ជាមួយ Gijon ក្នុង​កិច្ចព្រមព្រៀង​ខ្ចី​ជើង​រយៈពេល​មួយឆ្នាំ​កាលពី​ទីផ្សារ​រដូវក្តៅ​កន្លងទៅ ប៉ុន្តែ​គាត់​ទើបតែ​បាន​លេង​ឱ្យ​ក្លឹប​ថ្មី​របស់ខ្លួន​បាន​មួយ​ប្រកួត​ប៉ុណ្ណោះ​ក្នុង​រដូវ​កាល​ថ្មី​នេះ​។​

​    ​ហើយ​ក្រោយ​ពេលដែល​ពួកគេ​បរាជ័យ​ក្នុង​លទ្ធផល ២-១ ក្រោម​ថ្វី​ជើង Celta Vigo កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ អ្នកចាត់ការ​ទូទៅ​ក្រុម Gijon លោក Gerardo Ruiz ទទួលស្គាល់ថា Douglas បាន​បញ្ជាក់ថា Douglas បាន​រងរបួស​សាច់ដុំ​គូថ​ដោយ​ការ​ទីតាំង​ដែល​គាត់​ដេក​នៅលើ​ឡានក្រុង​៕

adverise with khmeread

មតិយោបល់