adverise with khmeread Boxing ko

Mourinho គំរាម​វ៉ៃ Arsene Wenger ចំ​កណ្តាល​មុខ​នៅក្រៅ​ទីលាន​បាល់ទាត់​នៅ​ថ្ងៃ​ណាមួយ​

​    ​គំនុំ​គុំ​គួ​ន​រវាង​លោក Jose Mourinho និង Arsene Wenger ទីបំផុត​ត្រូវបាន​លាតត្រដាង​ច្បាស់​ជាង​មុន​ហើយ​។​

​    ​អស់​រយៈពេល ១២ ឆ្នាំ​ហើយ​ដែល​លោក Wenger និង Mourinho បានធ្វើ​សង្គ្រាមពាក្យសម្តី​ជាមួយគ្នា ហើយ​នៅ​គ្រាមួយ​នោះ អ្នក​ទាំងពីរ​បាន​ប៉ះគ្នា​នៅលើ​តំបន់​បច្ចេកទេស​គ្រូបង្វឹក​ទៀតផង​។​

​    ​ទោះយ៉ាងណា នៅក្នុង​ការ​បញ្ឆេះ​កំហឹង​ថ្មី​មួយទៀត​ទៅលើ​លោក Mourinho ដោយ​អ្នកកាសែត​ប្រចាំ​សារព័ត៌មាន Sportsmail គឺ​លោក Rob Beasley ទំហំ​នៃ​ការ​ស្អប់​រវាង​គ្រូបង្វឹក​ទាំងពីរ​បាន​ឈានទៅដល់​កម្រិត​ថ្មី​មួយទៀត​

​     លោក Mourinho បាន​និយាយ​ទាក់ទង​ទៅនឹង​លោក Wenger ថា "​ខ្ញុំ​នឹង​រក​គាត់​នៅ​ថ្ងៃ​ណាមួយ​នៅ​ខាងក្រៅ​ទីលាន​បាល់ទាត់ ហើយ​ខ្ញុំ​នឹង​កម្ទេច​មុខ​របស់គាត់​"៕

ប្រភព៖ Metro

adverise with khmeread

មតិយោបល់