adverise with khmeread 1

​ចាប់ខ្លួន​អ្នកចាំទី​ម្នាក់ ក្រោយ​របូត​គ្រាប់​បាល់​ដល់​ទៅ ៤៣ គ្រាប់​តែ​ក្នុង​មួយ​ប្រកួត​

​    ​អ្នកចាំទី​សញ្ជាតិ​អាល្លឺម៉ង់​គឺ​កីឡាករ Marco Kwiotek បានអនុញ្ញាត​ឱ្យគេ​ស៊ុត​ចូល ៤៣ គ្រាប់ ខណៈ​ក្រុម​របស់គាត់ SV Vonderort ត្រូវបាន​បំបាក់​ដោយ​គូប្រជែង​ក្នុង​តំបន់ PSV Oberhausen ដោយ​លទ្ធផល ៤៣-០​។​

​    ​នៅពេល​តង់​ទីមួយ​បានបញ្ចប់ លទ្ធផល​បណ្តោះអាសន្ន​គឺ ៣៥-០ ហើយ​នៅ​ចំណុច​មួយ ក្រុម Vonderort ដែលជា​ក្រុម​សម្បូរ​ទៅដោយ​ជនភៀសខ្លួន​ពី​ប្រទេស​ស៊ី​រី អ៊ីរ៉ាក់ និង​ហ្គី​ណេ​នោះ មានលទ្ធភាព​ដាក់​កីឡាករ​តែ ៨ នាក់​ប៉ុណ្ណោះ​ក្នុង​តារាង​។ ក្រុម PSV Oberhausen មាន​អារម្មណ៍​ដូច​ក្តៅចិត្ត​ជាខ្លាំង រហូតដល់​ពួកគេ​សម្រេចចិត្ត​ដក​កីឡាករ​ខ្លួន​បីនាក់​ចេញ​ដើម្បី​ឱ្យមាន​ចំនួន​កីឡាករ​ស្មើគ្នា​ទាំងសងខាង​។​

​    ​យ៉ាងណាក្តី នៅ ៥ ថ្ងៃ​ក្រោយមក ប៉ូលិស​បានបង្ហាញ​ខ្លួន​ក្នុង​ជំរំ​ហ្វឹកហាត់​របស់​ក្រុម Vonderort ហើយ​បាន​ចាប់ខ្លួន Kwiotek​។ ប៉ូលិស​មិនបាន​ផ្តល់នូវ​ហេតុផល​ច្បាស់លាស់​អំពី​ការចាប់ខ្លួន​នេះ​ទេ ហើយ​បើ​យោងតាម The Sun បានឱ្យដឹងថា Kwiotek បាន​និយាយថា "​ពួកគេ​គ្រាន់តែ​ចង់​ជម្រះ​រឿង​ព្រលែង​ឱ្យគេ​ស៊ុត​ច្រើន​គ្រាប់​នេះ​ឱ្យ​ជ្រះស្រឡះ​ប៉ុណ្ណោះ​" ខណៈ​ប៉ូលិស​បាន​នាំខ្លួន​អ្នកចាំទី​រូបនេះ​ទៅ​ឃុំឃាំង​។​

​    ​ប៉ុន្តែ​ចាប់តាំងពី​ថ្ងៃ​នោះមក អ្នកចាំទី​រូបនេះ​មិនត្រូវ​បានឃើញ​ដោះលែង​ឡើយ​។​

​    ​មានការ​រំពឹង​ទុកជា​ច្រើន​ថា កីឡាករ​រូបនេះ​អាច​ត្រូវបាន​ចាប់ខ្លួន​ដោយសារ​រៀបចំ​លទ្ធផល​ការប្រកួត ប៉ុន្តែ​ប៉ូលិស​បាន​បដិសេធ​ក្នុង​ការធ្វើ​អត្ថាធិប្បាយ​ពី​មូល​ហេតុដែល​ពួកគេ​ចាប់ខ្លួន Kwiotek​។​

​    ​ខណៈពេល​នេះ គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ថា​តើ Kwiotek កំពុងស្ថិត​ក្នុងការ​ឃុំ​ឃាំង​ឬ​យ៉ាងណា ប៉ុន្តែ​គ្មាន​ព័ត៌មាន​លម្អិត​ណាមួយ​ត្រូវបាន​បញ្ចេញ​ឡើយ​៕

ប្រភព៖ FoxSport

adverise with khmeread

មតិយោបល់