adverise with khmeread Untitled 1

ស្ត្រី​ជាច្រើន​ស្រាត​តវ៉ា​ទាមទារ​សិទ្ធិ​ស្រាត​នៅមុខ​សភាជាតិ​អា​ហ្ស​ង់​ទីន​

    ​យោងតាម​ប្រភព​វេ​ប​សាយ Daily Mail បានឱ្យដឹងថា ស្ត្រី​មួយក្រុម​បាន​បង្ក​ការភ្ញាក់ផ្អើល​ជាខ្លាំង​នៅក្រៅ​បរិវេណ​អគារ​សភាជាតិ​អា​ហ្ស​ង់​ទីន នៅពេល​ស្ត្រី​ទាំងនោះ​ស្រាត​ដើរ​តវ៉ា​ជុំវិញ​សភា​ទាក់ទិន​នឹង​ការបដិសេធ​សិទ្ធិ​ក្នុងការ​ស្រាត​របស់​ស្ត្រី​។ 

​    ​សមាជិក​ក្រុម​ធ្វើ​យុទ្ធនាការ​មួយ​ឈ្មោះ Urbanudismo កំពុងធ្វើការ​អំពាវនាវ​ឱ្យ​ទទួលយក​សិទ្ធិ​ក្នុងការ​ស្រាត​របស់​ស្ត្រី ដោយ​និយាយថា សកម្មភាព​ពួកនាង​មិនមែន​បង្ហាញ​ពី​លក្ខណៈ​ផ្លូវភេទ ឬ ត្រេកត្រអាល​នោះទេ​។ 

​    ​ការតវ៉ា​នេះ​បាន​ចំណាយពេល​អស់​ប៉ុន្មាន​នាទី រហូតដល់​ប៉ូលិស​ចូលមក​បំបែក ព្រោះ​វា​ធ្វើឱ្យ​អ្នកដំណើរ​មាន​អារម្មណ៍​មិន​ស្រួល រួមទាំង​បុរស​ម្នាក់ ដែល​មើលទៅ​ទើសទាល់​ជាខ្លាំង ពេល​ស្ត្រី​ស្រាត​ននលគក​ម្នាក់​ចូលមក​អង្គុយ​ក្បែរ​គាត់​។ គាត់​បាន​ក្រោកឈរ​ហើយ​ដើរចេញ ពេល​នាង​ដាក់​គូថ​អង្គុយ​ក្បែរ​គាត់​។ 

​    ​ស្ត្រី​បួន​នាក់​បាននាំគ្នា​ស្រាត​នៅមុន​វិមាន​សភា Plaza de Los Dos Congresos ក្នុង​ទីក្រុង​ប៊ុ​យ​ណូ​ស៊ែរ កាលពី​ថ្ងៃ​ពុធ ទី​២១ កញ្ញា​ជាមួយ​គោលបំណង​ជំរុញឱ្យមាន​ការអត់ធ្មត់ ទទួលស្គាល់​សេរីភាព​របស់​ស្ត្រី និង សិទ្ធិ​ស្ត្រី​។ 

​     លោកស្រី ផូ​ឡា ព្រី​ឌី​ស៊ី អ្នកនាំពាក្យ​ឱ្យ​ក្រុម Urbanudismo បាន​ប្រាប់​កាសែត​អា​ហ្ស​ង់​ទីន Larazon ថា "​យើង​ចង់​ជំរុញឱ្យមាន​ការទទួល​ស្គាល់​ថា​ការ​ស្រាត​គឺជា​ធម្មជាតិ មិនមែនជា​រឿង​ខុសឆ្គង ឬ បែប​ផ្លូវភេទ​ត្រេកត្រអាល​ទេ​"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់