adverise with khmeread 38a5b2de00000578 0 image a 64 1474457052205

មនុស្ស​តឿ​ពីរ​នាក់​នេះ​រៀបការ​ជា​ប្តី​ប្រពន្ធ ក្រោយ​សម្តែង​រួមគ្នា​ក្នុង​រឿង​ព្រះ​នាង​ព្រិល​ស​ និងមានកូនមួយជាមួយគ្នាទៀត

    ​ប្ដី​ប្រពន្ធ​នៅ Sunderland មួយគូ ដែល​ជួបគ្នា​ខណៈដែល​សម្តែង​ក្នុង​រឿង Snow White (​ព្រះ​នាង​ព្រិល​ស​) បាន​រៀបការ​នឹង​គ្នា ជាមួយ​កូន​អព្ភូតហេតុ​របស់​ពួកគេ​ធ្វើជា​អ្នក​កំដរ​។​

​    ​នាង Laura Whitefield មាន​កម្ពស់ ១២៧ សង់ទីម៉ែត្រ​បាន​ភ្ជាប់ពាក្យ​ជាមួយ​ប្ដី​ឈ្មោះ Nathan Phillip កម្ពស់ ១១៩ សង់ទីម៉ែត្រ​មួយខែ មុនពេល​កំណើត​កូន​របស់​ពួកគេ​។ នៅ​ចក្រភព​អង់គ្លេស​មាន​ប្ដី​ប្រពន្ធ​តឿ​តែ ២ គូ​ប៉ុណ្ណោះ​គិត​ទាំង​ប្តី​ប្រពន្ធចុង​ក្រោយនេះ​។​

​    ​កូន​របស់​ពួកគេ​ឈ្មោះ Nathan Junior បានកើត​ជាមួយនឹង​ទម្រង់​មនុស្ស​តឿ​ពីរ​ប្រភេទ​ផ្សេងគ្នា ជា​តំណពូជ​ហៅថា Anachondaplasia ដូច​ម្ដាយ​របស់គាត់ និង​តំណពូជ Pseudochondaplasia ដូច​ខាង​ឪពុក ហើយ​ត្រូវបាន​គេ​រំពឹងថា​មិនអាចរ​ស់បាន​ច្រើន​ម៉ោង​ទេ​។​

​    ​យ៉ាងណាមិញ កូន​របស់​អាយុ ២ ឆ្នាំកន្លះ​នេះ​មាន​សុខ​ភាពល្អ និង​បាន​ធ្វើជា​អ្នក​កាន់​ចិញ្ចៀន​រៀប​ការឱ្យ​ឪពុកម្ដាយ​ពួកគេ​ក្នុង​ថ្ងៃ​មង្គលការ​ទៀតផង​៕

 

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់