adverise with khmeread Index

រំលោភក្មេងស្រីអ្នកបម្រើបានសម្រេចត្រូវប៉ូលិសវ៉ៃខ្នោះ

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ឃាត់ខ្លួន​នា​ល្ងាច​ថ្ងៃទី​៩​មករា​បន្ទាប់ពី​បាន​រំលោភ​សេពសន្ថវ​:​លើ​អនីតិជន អាយុ​១៤​ឆ្នាំ​កាលពី​ថ្ងៃទី​៩​មករា​ឆ្នាំ​២០១៦​ម៉ោង​៣​រំលង​អា​ធ្រា​ត្រ​នៅ​ចំណុច​ផ្ទះ​លេខ​៥៦៧៨​ភូមិ​អូរអណ្តូង​១​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ។​
  ប៉ូលិស​និយាយថា ជនរងគ្រោះ  ឈ្មោះ​ស -​ស​ភេទ​ស្រី អាយុ​១៤​ឆ្នាំ​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ អ្នកបម្រើ​នៅផ្ទះ​ជនសង្ស័យ ស្នាក់នៅ​ជាមួយ​ជនសង្ស័យ ។​
   ចំណែក ជនសង្ស័យ​ឈ្មោះ​ប៊ុត ច​ន្ទ័​រា​៉ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ប្រធាន​រោង​ពុ​ម្ភ​ឯកជន ស្នាក់នៅ ផ្ទះ​លេខ​៥៦៧៨​ភូមិ​អូរអណ្តូង​១​សង្កាត់ ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ។​
   ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ​ជន​រង គ្រោះ បាន​នៅ​បម្រើ​នៅផ្ទះ​ជនសង្ស័យ រួច​បាន​ដេក មើល​កូន​ជនសង្ស័យ​នៅក្នុង​បន្ទប់​។ លុះដល់​វេលា​ម៉ោង​៣​រំលង​អា​ធ្រា​ត្រ​ឈានចូល ថ្ងៃ ៩​ខែមករា​ឆ្នាំ​២០១៦​ជនសង្ស័យ​បាន​ត្រឡប់​មកពី​សុ​ី​ផឹក​វិញ ក៏​ចូលទៅក្នុង​បន្ទប់ រួច​ចាប់​ជនរងគ្រោះ​ឱប​ហើយ​យក​ប្រដាប់ភេទ ស៊ក​ចូល​តាម​ជើងខោ​ជនរងគ្រោះ​ដាក់ចូល​ទៅក្នុង​ប្រដាប់ភេទ​ជនរងគ្រោះ រំលោក​បានសម្រេច​។​
   ពេលនោះ​ជនរងគ្រោះ​ដឹងខ្លួន​ក៏​ច្រាន​ជនសង្ស័យ​ចេញ រួច​ងើប​ទៅ​ដេក​បន្ទប់​ខ្លួន​វិញ ។ លុះ​ព្រឹក​ឡើង​ក៏​ទាក់ទង​ទៅប្រាប់​ម្តាយ​នៅ​ស្រុកកំណើត ។​ពេលនោះ​ម្តាយ​មកដល់ នាំមក​ដាក់​ពាក់​បណ្តឹង​សមត្ថកិច្ច ហើយ​នាំ​ជនរងគ្រោះ​ទៅពិនិត្យ សុខភាព​នៅ​មន្ទីរពេទ្យបង្អែក​រាជធានី​ភ្នំពេញ ។​
     ចំណែក​ជនសង្ស័យ ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

adverise with khmeread

មតិយោបល់