adverise with khmeread 0

ចប់​! នារី​វ័យ ១៨ ឆ្នាំម្នាក់នេះ​បញ្ចេញ​កំហឹង​ដាក់​ប្រុស​ក្បត់ ១០ នាក់​ដែល​នាង​ដេក​ជាមួយ ដោយ​ឆ្លាក់​លិ​ង្ហ​ប្រុស​ព្រាន​ទាំងនោះ ដាក់លក់​ឡាយ​ឡុង​តែម្តង​

​    ​កញ្ញា Lily Heaume គឺជា​សិស្ស​វ័យ ១៨ ឆ្នាំ​ម្នាក់​នៅឯ​សាលា​សិល្បៈ Hampstead School of Art ហើយ​កាលពីពេល​ថ្មីៗ​នេះ នាង​បានបញ្ចប់​គម្រោង​ដែលមាន​ឈ្មោះថា 10 Portraits ដែល​សម្តៅ​ទៅលើ​ការ​ឆ្លាក់​រូបចម្លាក់​លិង្គ​ចំនួន ១០​។​

​    ​ហើយ​លិង្គ​ទាំងនេះ​មិនមាន​រូបរាង​ដដែលៗ​របស់​បុរស​តែ​ម្នាក់​នោះទេ ប៉ុន្តែ​ជា​លិង្គ​របស់​បុរស​ច្រើន​នាក់​ដែល Lily ធ្លាប់​ស្គាល់​។​

​    ​Lily ត្រូវបាន​ជំរុញ​ឱ្យ​ចាប់ផ្តើម​គម្រោង 10 Portraits នៅពេល​នាង​បានទទួល​សារ SMS ដ៏​រអើម​ពី​មនុស្ស​ប្រុស​ម្នាក់​ដែល​នាង​បាន​ដេក​ជាមួយ​។​

​    ​ដោយ​ទទួលបាន​សារ​បែបនេះ នាង​បាន​សម្រេចចិត្ត​យក​កំហឹង​របស់​នាង​ទៅ​ឆ្លាក់​ដីឥដ្ឋ​ឱ្យចេញ​ជា​រូប​លិង្គ​បុរស​ទាំង​អំបាលម៉ាន​ដែល​នាង​បាន​ដេក​ជាមួយ ហើយ​បានសរសេរថា "​អា​ពួក​កុហក​" នៅលើ​លិង្គ​ទាំងនោះ​។​

​    ​នៅពេល​នាង​បញ្ចប់​គម្រោង Lily បាន​លក់​លិង្គ​ទាំងអស់នោះ​នៅ​ចុងការ​បង្ហាញ​ស្នាដៃ​សិល្បៈ​របស់​សាលា​។​

​    ​Lily បាន​និយាយថា នាង​មិន​ព្រួយបារម្ភ​នឹង​បញ្ហា​ស្នេហា​នៅ​ថ្ងៃ​អនាគត​ទេ ហើយ​នាង​ក៏បាន​បន្តថា​គម្រោង 10 Portraits នឹង​ក្លាយជា​គម្រោង​ចុងក្រោយ​របស់​នាង​៕

adverise with khmeread
ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់