adverise with khmeread Unnamed

ប្រើ​ស្ទីល​ចាស់ ៖ ទិញ​ម៉ូតូ​សុំ​ជិះ​សាក​យក​ម៉ូតូ​ទៅ​បាត់...​ឃាត់​បាន​ម្នាក់

    កណ្តាល ៖ បុរស​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុង​ករណី​ឆបោក​ម៉ូតូ​កើតឡើង​ថៃ្ង​ទី​២២ ​កញ្ញា ​ឆ្នាំ២០១៦​ វេលា​ម៉ោង​៤​ និង​៤៥​នាទី​ល្ងាច​នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ​នៅ​ភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល​ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​ប៉ុក សុភ័ក្ត្រ ​ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ ជន​ជាតិ​ខែ្មរ​មុខរបរ​លក់​ម៉ូតូ​នៅ​ភូមិ​ឃុំ​កើតហេតុ​។​

    ចំណែក​ជនសង្ស័យ​០២​នាក់​គឺ​១-​ឈ្មោះ ​ប៉ុន ជីវ៉ា​ ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ ​ជនជាតិ​ខែ្មរ​មុខ របរ​លក់​ចេកអាំង ស្នាក់នៅ​ភូមិ​ក្រាំងធ្នុង សង្កាត់​ក្រាំងធ្នុង ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ​(​ឃាត់ខ្លួន​)​ និង​២-​មិន​ស្គាល់​អត្តសញ្ញាណ​ភេទ​ប្រុស ​(​គេចខ្លួន​)​។​

    សម្ភារៈ​បាត់បង់​ម៉ូតូ​ម៉ាក​ C.១២៥ ​សេរី​២០១៥ ​ពណ៌​ខ្មៅ​០១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1CX -7947 ​លេខ​តួ​និង​លេខ​ម៉ា​ស៊ីន ​9293892​។​

    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ​ជនសង្ស័យ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូឌុប របស់​ឈ្មោះ ឈៀង ឈូរ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ ពី​ម្តុំ​រោងចក្រ​កាណាឌីយ៉ា រាជធានី​ភ្នំពេញ ឆ្ពោះ​មក​ផ្សារ​បែក​ចាន​ហើយ​បាន ចូល​ទិញ​ម៉ូតូ​ម៉ាក​សង់​២០១៥​មួយគ្រឿង​ក្នុងតម្លៃ​១.៥៥០​ដុល្លារ។​

    ពេល​ត​ថៃ្ល​រួច​ជនសង្ស័យ​ម្នាក់ទៀត មិន​ស្គាល់ឈ្មោះ​សុំ​ជិះ​សាក​បន្តិច តែ​ជនរងគ្រោះ​មិន​ព្រមឱ្យ​ជិះពេល​ជនសង្ស័យ ឈ្មោះ​ ប៉ុន ជីវ៉ា ​ឆ្លើយ​ថាឱ្យ​ជិះ​សាក​ទៅ​លុយ​នៅ​នឹង​ខ្លួន​ហើយ។ ទើប​ជនរងគ្រោះ​យល់ព្រម​ឱ្យ​ជិះ​សាក​ពេល​ជិះ​សាក​ជនសង្ស័យ មិន​ស្គាល់ឈ្មោះ​ក៏​ជិះ​គេចខ្លួន​បាត់ទៅ។​

    ស្រាប់តែ​ឈ្មោះ ប៉ុន ជីវ៉ា​ ឆ្លើយថា​លុយ​មិន​នៅ​នឹង​ខ្លួន​ទេ ហើយ​អ្នកជិះ​នោះ​ក៏​មិន​ស្គាល់ឈ្មោះ​ដែរ។ តែ​ធ្លាប់​ស៊ីផឹក​ជាមួយគ្នា​បាន​ចំនួន​០២​ថៃ្ង​ប៉ុណ្ណោះ​។ ​ក្នុងករណីនេះ សមត្ថកិច្ច​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់