adverise with khmeread Unnamed %281%29

អស់​ឡាន​មួយ​ខ្ចី​ថែម​ជិត​មួយ​ម៉ឺ​ន​បាត់​ទៀត​ប្អូនថ្លៃ​ប្តឹង​ប៉ូលិស​ឱ្យ​វ៉ៃខ្នោះ​

    កណ្តាល ៖ បុរស​ជា​បងថ្លៃ​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុង​ករណី​រំលោភ​លើ​ទំនុកចិត្ត​កាលពី​ថ្ងៃទី​២២ ​កញ្ញា​ ឆ្នាំ​២០១៦ បន្ទាប់ពី​បាន​យក​រថយន្ត​ប្អូនថ្លៃ​មួយគ្រឿង​ទៅ​លក់​យកលុយ​ និង​ខ្ចីលុយ​ថែម​ជាង​៧​ពាន់​ដុល្លារ​ហើយ​គេចខ្លួន​នៅ​ឆ្នាំ​២០១៣ នៅ​ចំណុច ភូមិ​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​កន្លងទៅនេះ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ (​ប្អូនថ្លៃ​) ​ឈ្មោះ ផែន វណ្ណ​ថា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ទីលំនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​ខេត្តសៀមរាប មុខរបរ លក់ដូរ​។​

    ចំណែក​ជនសង្ស័យ ​(​បងថ្លៃ​) ​ឈ្មោះ វណ្ណ ជីវ​ន្ត័ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ទីលំនៅ​ភូមិ​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ មុខរ​រ​លក់ដូរ​(​ឃាត់ខ្លួន​)​។​

    សម្ភារៈ​បាត់បង់​រួមមាន​រថយន្ត​០១​គ្រឿង ម៉ាក​បា​ឡែ​ន ពណ៌ ទឹកប្រាក់ សេរី​ឆ្នាំ​២០០២ មិន​ចាំ ស្លាកលេខ​ និង​លុយ​៧.៦០០​ដុល្លារ។​

    ប៉ូលិស​បន្តថា កាលពី​វេលា​កើតហេតុ​ខាងលើ​ជនសង្ស័យ បាន​ខ្ចី​រថយន្ត​០១​គ្រឿង​ម៉ាក កាមរី ​(​បា​ឡែ​ន​)​ ពណ៌ ទឹកប្រាក់ សេរី​២០០២ ពី​ជនរងគ្រោះ ត្រូវជា​ប្អូនថ្លៃ​របស់ខ្លួន​ខ្ចី​ជិះ យកទៅលក់​បាន​លុយ ១១.០០០​ដុល្លារ ​ហើយ​យកលុយ​ទៅរក​ស៊ី​និង​សងបំណុល​គេ​អស់​ទៅ ដោយ​មិន​ព្រម​សង​ទៅ​ជនរងគ្រោះ វិញ​ឡើយ​។​

    ក្រោយមក​ជនសង្ស័យ បាន​ខ្ចីលុយ​ពី​ជនរងគ្រោះ ៧.៦០០​ដុល្លារ​ បន្ថែមទៀត​យក​ទៅរក​ស៊ី​ហើយក៏​មិនបាន​សង​ទៅ​ជនរងគ្រោះ​វិញ​ដែរ។​

    លុះ​មកដល់​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ ២០១៦​វេលា​ម៉ោង​១០​និង​៣០​នាទី ជនរងគ្រោះ​ក៏បាន​នាំ​ជនសង្ស័យ មក​អធិការដ្ឋាន​ប៉ូលិស​ក្រុង​តាខ្មៅ  ដើម្បី​ធ្វើតាម​ច្បាប់។ ​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ សារភាពថា​ខ្លួន​ពិតជា​បាន​ខ្ចី​រថយន្ត​និង​លុយ​ពី​ជនរងគ្រោះ ប្រាកដ​មែន​។​ ក្នុងករណី នេះ​សមត្ថកិច្ច​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់