adverise with khmeread Untitled

អ​ច្ឆិ​រយៈ​ណាស់​! ក្រុម​វិស្វករ​តួ​ក​គី ១២ នាក់​ទីបំផុត​អាច​បំ​លែង​រថយន្ត BMW ទៅជា​មនុស្ស​យន្ត Transformer បានសម្រេច​

    ​ក្រុម​វិស្វករ​មួយក្រុម​របស់​តួ​ក​គី​បាន​បំ​លែង​រថយន្ត BMW ទៅជា Transformer ដោយ​ប្ដូរ​ទៅជា​មនុស្ស​យន្ត​យក្ស​មួយ​ដែលមាន​ដៃ​និង​ជើង ដោយ​គ្រាន់តែ​ចុច​ប៊ូល​តុង​មួយ​លើ​តេ​ឡេ​បញ្ជា​តែប៉ុណ្ណោះ​។​

​    ​ក្នុង​ដំណើរការ​បំ​លែងខ្លួន​ប្រើពេល​តែ​ប៉ុន្មាន​វិនាទី ទ្វារ​រថយន្ត​បាន​បើក និង​បំបែក​ទៅជា​ដៃ​ពីរ​។ ទីបំផុត ដំបូល​រថយន្ត​ងើបឡើង​លើ ហើយក៏​លេចចេញ​ជា​ក្បាលមនុស្ស​យន្ត​មក​ដូច​ក្នុង​រឿង Transformer អ៊ីចឹង​។​

​    ​រថយន្ត​នេះ​ធ្វើឡើង​ដោយ​វិស្វករ ១២ នាក់ និង​ខាង​បច្ចេកទេស​ចំនួន ៤ នាក់​មកពី​ក្រុមហ៊ុន​តួ​ក​គី Letvision ដែល​សាង​សង់វា​តាម​គំរូ​ពេញលេញ​មួយ​ហៅថា ANTIMON ។​

​    ​យ៉ាងណាមិញ សម្រាប់​តម្លៃ​មិនទាន់​ដឹង​ទេ​សម្រាប់​រថយន្ត​ចេះ​ប្រែកាយ​នេះ ប៉ុន្ដែ​ក្រុមហ៊ុន​នឹង​គ្រោង​ដាក់លក់​វា​ក្នុង​ពេលអនាគត​៕

 

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់