adverise with khmeread Unnamed %284%29

រថយន្តក្រុង​បុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​របួស​បាក់ជើង​ម្នាក់​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នា​ថ្ងៃទី​២២​ កញ្ញា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​២​ និង​១០​នាទី​រសៀល​ត្រង់ចំណុច​ខាងមុខ​បុរី​សេន​ធើរ​ស៊ី​ធី តាខ្មៅ លើផ្លូវ​ជាតិ​លេខ​២១A ​កែង​ផ្លូវ​លេខ​២១០ ភូមិ​តាខ្មៅ​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ រវាង​រថយន្ត​ក្រុង​ជាមួយ​ម៉ូតូ​សណ្តោង បណ្តាលឱ្យ​របួស​បាក់ជើង​ម្នាក់។​

    គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក ​HYUNDAI(WENDA) ​ពណ៌​ក្រហម​+​ស​ពាក់​ស្លាកលេខ 50LD 053.81 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស (​រត់គេច​ពី​កន្លែងកើតហេតុ​បន្សល់ទុក​តែ​រថយន្ត​នៅនឹងកន្លែង​កើតហេតុ​)​ បើកបរ​ក្នុង​ទិស​​ដៅ​ពី​ត្បូង​មក​ជើង​។​

    លុះដល់​ចំណុច​ខាងលើ​បាន​បុក​ជាមួយ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ម៉ាក ​CITY100​ កូរ៉េ ពណ៌​​ក្រហម គ្មាន​ស្លាកលេខ​ (​គ្មាន​កញ្ចក់​និង​មិន​ពាក់មួក​សុវត្ថិភាព​) ​បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​អ្នកបើកបរ​ឈ្មោះ សេង ភារៈ ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ ភូមិ​ស្វាយ​កណ្តាល ឃុ​ព្រែក​ថ្មី​ស្រុក​កោះធំ ខេត្តកណ្តាល រងរបួស​ធ្ងន់​បាក់​ស្មងជើង​ខាងស្តាំ ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តកណ្តាល​ទៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ​។​

    មធ្យោបាយ​ដែល​ពាក់ព័ន្ធ​ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគ​បាលប​ណ្តោះ​អាសន្ន​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​។ ​ក្នុងករណីនេះ​បណ្តាលឱ្យមនុស្ស​ប្រុស​ម្នាក់​រងរបួស​ធ្ងន់​​, ​ខូចខាត រថយន្ត​ស្រាល ០១ ​គ្រឿង​និង​ខូចខាត​ម៉ូតូ​ស្រាល ០១​គ្រឿង​។​ ​មូលហេតុ​មកពី អ្នកបើកបរ​រថយន្ត​បើកបរ​មិន​គោរព​សិទ្ធិ​អាទិភាព៕

adverise with khmeread

មតិយោបល់