8q9kp7tc0sb91p124rbm

ស្តាប់​មូលហេតុ​ដែល Ronaldo គ្មាន​រូបសាក់​! មិន​សរសើរ​មិនបាន​!

    ​តើ​លោក​អ្នកមាន​ឆ្ងល់​ទេ​ថា ហេតុអ្វី​តារាបាល់ទាត់ Ronaldo មិនមាន​សាក់​លើ​ខ្លួន​សូម្បី​តែមួយ​ដូច្នេះ​?

​    ​តារាបាល់ទាត់​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ Cristian Ronaldo ត្រូវបាន​គេ​ស្គាល់​យ៉ាងច្រើន​ថា​ជា​អ្នកចូលរួម​សកម្មភាព​នៅក្នុង​គម្រោង​មូលនិធិ​សប្បុរសធម៌ និង​បាន​លាតត្រដាង​ថា​នឹង​បន្ត​បរិច្ចាគ​ឈាម​របស់គាត់ ដូច្នេះហើយ​ទើប​គាត់​ចៀសវាង​ការ​សាក់​លើ​ដងខ្លួន ឬ​ទឹក​ថ្នាំ​សាក់​នោះ​។ នេះ​បើ​យោងតាម​វេ​ប​សាយ 360nobs​។​

​    ​គាត់​ត្រូវបាន​គេ​ដកស្រង់​សម្ដី​ក្នុង​សារព័ត៌មាន Diretta ថា "​ខ្ញុំ​មិនត្រូវ​សាក់​នោះទេ ដោយសារ​ខ្ញុំ​ត្រូវ​បរិច្ចាគ​ឈាម​ជារឿយៗ​"​។​

​    ​វា​គឺជា​ការណែនាំ​ដ៏​មានតម្លៃ ដែលជា​ការប្រុងប្រយ័ត្ន​ត្រូវបាន​ទូន្មាន​ដោយ​គ្រូពេទ្យ ដោយ​អាច​ឆ្លង​មេរោគ​ផ្សេងៗ និង​ជំងឺ​ផ្សេង​ដូច​រលាក​ថ្លើម​តាមរយៈ​ការ​សាក់​នេះឯង​៕

មតិយោបល់