adverise with khmeread Unnamed %285%29

ឃាត់​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​អង្គស្នួល​

    កណ្តាល ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​កើតឡើង​នា​ថៃ្ង​ទី​២២ ​កញ្ញា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៣​ និង​៣០​នាទី នៅ​ចំណុច ផ្ទះ​ខ្នង​ប្រឡាយ​ភូមិ​អង្គស្នួល​ទី​១​ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​០២​នាក់​ដែល​ឃាត់ខ្លួន​១.​ឈ្មោះ ឈឿន ឆៃ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ​ជនជាតិ​ខែ្មរ​មុខរបរ​កម្មករសំណង់ នៅ​ភូមិ​អង្គស្នួល​ទី​២ ឃុំ​ពើក ស្រុក​អ​ង្ត​ស្នួល ខេត្តកណ្តាល និង​២.​ឈ្មោះ យឹម សុខ​លុច ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងផ្សារដែក នៅ​ភូមិ​អង្គស្នួល​ទី​១ ឃុំ​ពើក​ស្រុក​អង្គស្នួល ខេត្តកណ្ដាល។​

    វត្ថុតាង​ចាប់យក​រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​០៥​កញ្ចប់​តូច​, ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​និង​ដាវ​ច្នៃ​មួយ​ដើម។



    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​ខាងលើ​កម្លាំង​ប៉ុស្តិ៍​ពើក​ បានទទួល​ព័​ត៌ មាន​ជនសង្ស័យ​កំពុង​ជួញដូរ​ថ្នាំញៀន​ហើយ​កម្លាំង​ចុះទៅ​ធ្វើការ​ឃាត់ខ្លួន​បាន​០២​នាក់ រួមជាមួយ​វត្ថុតាង​ដូចខាងលើ។​

    ជនសង្ស័យ​ទាំង​០២​នាក់ បាន​ឆ្លើយ​សារភាពថា​ខ្លួន​បាន​ទៅ​ទិញ​នៅ​ភូមិ​ទួល​សា​ម៉ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល។ ​កម្លាំង​ជំនាញ​ធ្វើការ​ឆែកឆេរ​រកឃើញ ដាវ​ឆ្នៃ​ធ្វើ​ពី​ដែក​១​ដើម ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​បញ្ជូន​មកកាន់​អធិការដ្ឋាន​ស្រុក​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់