adverise with khmeread Watford v manchester united premier league

Rooney លែង​ទ្រាំ​ឱ្យគេ​រិះគន់​តទៅទៀត​ហើយ​! នេះ​ជា​អ្វីដែល​គាត់​វាយបក​ដាក់​អ្នក​រិះគន់​

​    ​Wayne Rooney បាន​វាយបក​ចំពោះ​ការរិះគន់​មកលើ​គាត់​ក្នុង​រដូវ​កាល​នេះ ហើយ​បាន​និយាយថា គាត់​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​គាត់​អាច​ដើម្បី​រក្សា​តំណែង​ក្នុង​ក្រុម​បិសាច​ក្រហម Manchester United របស់គាត់​។​

​    ​តួនាទី​ក្នុង​ក្រុម​បិសាច​ក្រហម​របស់ Rooney កំពុង​ស្ថិតក្រោម​ការគំរាមកំហែង បន្ទាប់ពី​ការចាប់ផ្តើម​រដូវ​កាល​ដ៏​អន់​របស់គាត់ ហើយ​ទម្រង់​អន់​របស់គាត់​បាន​ឈាន​មកដល់​មួយកម្រិត​ទៀត​បន្ទាប់ពី​ជ័យជម្នះ​របស់ Man Utd ទៅលើ​ក្រុម​មិនសូវ​ខ្លាំង Northampton នៅក្នុង​កម្មវិធី EFL Cup កន្លងទៅ​។​

​    ​អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម​គឺ​លោក Jose Mourinho អាច​នឹងមិន​ដាក់​ប្រធាន​ក្រុម​របស់គាត់​ឱ្យ​លេង​នៅ​ថ្ងៃ​សៅរ៍​នេះ ខណៈ Man Utd នឹង​ប៉ះ​ក្រុម​ខ្លាំង Leicester នៅ​ទឹកដី Old Trafford ប៉ុន្តែ Rooney បាន​និយាយថា គាត់​ធ្លាប់​គេ​សង្ស័យ​បែបនេះ ប៉ុន្តែ​មិនដែល​រង​ការប៉ះពាល់​ពី​វា​ទេ​។​

​    ​Rooney បាន​និយាយថា "​ខ្ញុំ​បាន​ស្តាប់​គ្រូបង្វឹក​របស់ខ្ញុំ មិត្ត​រួម​ក្រុម​ខ្ញុំ និង​មនុស្ស​ដែល​នៅ​ជុំវិញខ្លួន​ខ្ញុំ ហើយ​ខ្ញុំ​ពិតជា​មិន​ខ្វល់​ចំពោះ​អ្វីដែល​មនុស្ស​ជាច្រើន​បាន​និយាយ ព្រោះ​រាល់​សម្តី​ទាំងនោះ​សុទ្ធតែ​អត់​ប្រយោជន៍​។ ខ្ញុំ​ត្រូវតែ​ផ្តោតទៅលើ​ការប្រឹងប្រែង​ហ្វឹកហាត់ ហើយ​ពិតណាស់ ខ្ញុំ​បានធ្វើ​រឿង​ទាំងនេះ​ពេញ​មួយ​អាជីព​របស់ខ្ញុំ​។ ខ្ញុំ​បាន​ប្រឹងប្រែង​ហ្វឹកហាត់​ជាខ្លាំង ហើយ​បាន​ព្យាយាម​អស់ពី​លទ្ធភាព​របស់ខ្ញុំ​ដើម្បី​ក្រុម​នេះ​"៕

 

adverise with khmeread

មតិយោបល់