adverise with khmeread Korean rapper kush admits to being harassed by ex gf adult star haneda ai

តារាចម្រៀង​រ៉ែ​ប​កូរ៉េខាងត្បូង​លាតត្រដាង​ការពិត​ថា​ធ្លាប់​ត្រូវ​តារា​កូនជ្រូក​ជប៉ុន​នាង Hadeda Ai បៀតបៀន​ផ្លូវភេទ​គាត់​

    ​តារាចម្រៀង​រ៉ែ​ប​និង​ជា​ផលិតករ​កូរ៉េខាងត្បូង លោក Kush បាន​យក​គណនី Instagram របស់គាត់​និយាយ​អំពី របៀប​ដែល​គាត់​ត្រូវបាន​បៀតបៀន​ផ្លូវភេទ​ពី​សំណាក់​អតីត​មិត្តស្រី​ជា​តារា​កូនជ្រូក​ជប៉ុន​នាង Hadeda Ai​។​

​    ​យោងតាម​វេ​ប​សាយ Koreanboo គាត់​សរសេរ​យ៉ាង​ដូច្នេះ​ថា "Mari (Haneda) និង​ខ្ញុំ​ធា្ល​ប់​ជា​គូស្នេហ៍​មួយគូ​។ យើង​បាន​ស្គាល់គ្នា​ទៅវិញទៅមក​តាមរយៈ​មិត្តភក្តិ ហើយ​នាង​គឺជា​មនុស្ស​ល្អ​ម្នាក់​"​។​

​    ​គាត់​បាន​និយាយ​នៅពេលនោះ​ថា អាជីព​របស់​នាង​មិនមែនជា​បញ្ហា​សម្រាប់​គាត់​ទេ​៖

​    ​"​សម្រាប់​ខ្ញុំ Mari មិនមែនជា​តារា​សិច​ទេ ប៉ុន្ដែ​នារី​គួរឱ្យ​ស្រឡាញ់​ម្នាក់​និង​ស្អាត​ម្នាក់​"​។​

​    ​យ៉ាងណាមិញ​អ្នក​ទាំងពីរ​បាន​បែក​គ្នា​ហើយ ហើយ​គាត់​ចាប់ផ្ដើម​ណាត់ជួប​តារា​ម៉ូ​ដែល​ឈ្មោះ Vivian Cha ដែល​គាត់​ជួប​អស់​រយៈពេល ៥ ខែ​ហើយ​។​

​    ​គាត់​និយាយថា "​ខ្ញុំ​និង Mari បានបញ្ចប់​ទំនាក់ទំនង​មួយ​នេះហើយៗ​អ្វីដែល​សំខាន់​ជាងគេ​ពេលនេះ​គឺ Vivian ដែល​ខ្ញុំ​កំពុង​ណាត់ជួប​"​។​

​    ​គាត់​បាន​អះអាងថា Haneda បាន​គំរាមកំហែង​ដោយ​ផ្ញើ​រូបភាព​ពីមុន​របស់​ពួកគេ​ទៅ​នាង Vivian និង​សារព័ត៌មាន​។​

​    ​គាត់​សរសេរ​នៅលើ Instagram យ៉ាង​ដូច្នេះ​ថា "​ខ្ញុំ​នឹង​ព្យាយាម​ឱ្យអស់​ពី​លទ្ធភាព​ដោះស្រាយ​រឿងនេះ​។ ខ្ញុំ​ចង់​មាន​សេរីភាព​ពី​ការយាយី​ទាំងអស់នេះ​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់