adverise with khmeread 1

ឃាត់​ជនសង្ស័យ​២​នាក​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ស្រុក​ចិត្រ​បុរី​

    ក្រចេះ ៖ ជនសង្ស័យ​ពីរ​នាក់​ជា​មុខសញ្ញា​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ត្រូវបាន​កម្លាំង​ប៉ូលិស​ស្រុក​ចិត្រ​បុរី សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​ខេត្ត បង្ក្រាបបាន​នៅ​ល្ងាច​ថ្ងៃទី​២២ កញ្ញា ក្នុង​បន្ទប់​ជួល​មួយកន្លែង នៅ​ចំណុច​ថ្មបាំង​ក្នុង​ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ទាំងពីរ​មានឈ្មោះ ​កែវ មុនី ហៅ​ជ័រ អាយុ​២៨ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ ឆោម ព្រ​លឹ អាយុ​៣៥​ឆ្នាំ​ស្នាក់នៅ​ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ និង​ដកហូត​វត្ថុតាង​មួយចំនួន រួច​បញ្ជូនទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ចាត់ការ​បន្តា​ម​នីតិវិធី​៕

adverise with khmeread

មតិយោបល់