adverise with khmeread Unnamed %281%29

ក្លឹប​វ៉ូ​វី​ណា​ម​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ឈានទៅរក​មេដាយ​សរុប​៨​គ្រឿង

    ភ្នំពេញ ៖ ក្នុងចំណោម​ក្លឹប​កីឡា​វ៉ូ​វី​ណា​ម​ចំនួន​៧ ដែល​ចូលរួម​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ កីឡា​វ៉ូ​វី​ណា​ម ប្រចាំឆ្នាំ​២០១៦, ក្លឹប​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​កំពុង​ឈានទៅរក​មេដាយ​សរុប​ចំនួន​៨​វិញ្ញាសា ខណៈ​វិញ្ញាសា ចំនួន​២​គ្រោង​នឹង​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នា​ល្ងាច​ថ្ងៃ​សុក្រ​នេះ​។​

    លោក ពៅ ហុក គ្រូបង្វឹក និង​អ្នកជា​អ្នកគ្រប់គ្រង​ក្លឹប​កីឡា​វ៉ូ​វី​ណា​ម​របស់​សាកលវិទ្យាល័យ អាស៊ី​អឺរ៉ុប បាន​អះអាងថា គិតដល់​២​ថ្ងៃនេះ ក្លឹប​របស់លោក​បានឈ្នះ​មេដាយ​ចំនួន​៦​វិញ្ញាសា​រួចហើយ ក្នុង​មេដាយមាស ២​គ្រឿង ដែល​ដណ្តើមបាន​ដោយ​កីឡាករ ទិន ឌិន លើ​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់ ៥៥​គីឡូក្រាម និង​កីឡាការិនី ចាន់​សីហា ប្រយុទ្ធ​ទម្ងន់ ៦០​គីឡូក្រាម​។ មេដាយប្រាក់​១​គ្រឿង ដណ្តើមបាន​ដោយ​កីឡាការិនី សម សូ​នី​តា វិញ្ញាសា​សម្តែង​នារី​ឯកត្តជន និង​មេដាយសំរិទ្ធ ៣​គ្រឿង សម្តែង​ជា​ក្រុម​នារី​៣​នាក់​, កីឡាការិនី ពេជ្រ ជំនោរ ប្រយុទ្ធ​ទម្ងន់ ៦០​គីឡូក្រាម​នារី និង​កីឡាការិនី ពៅ វណ្ណា​សុទ្ធា​វី ទម្ងន់​៦០​គីឡូក្រាម​នារី​។​

    ដោយឡែក​វិញ្ញាសា ដែល​នៅសល់​ត្រៀម​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ គឺ​ប្រយុទ្ធ​នារី​ទម្ងន់​៥៥​គីឡូក្រាម​ដណ្តើម ចំណាត់ថ្នាក់​លេខ​១ ដែល​កីឡាការិនី ម៉ៅ ម៉ូ​នី​តា ក្លឹប​អាស៊ី​អឺរ៉ុប​នឹងត្រូវ​ប្រកួត​ជាមួយ​កីឡាការិនី​មកពី​ក្លឹប​វត្ត​កោះ និង​វិញ្ញាសា​មួយទៀត កីឡាការិនី សម សូ​នី​តា នឹងត្រូវ​ប្រជែង​ចំណាត់ថ្នាក់​លេខ​៣ ជាមួយ​កីឡាការិនី​មកពី​ក្លឹប ក្រសួងមហាផ្ទៃ​។​

    លោក ពៅ ហុក បាន​បន្ថែម​ឲ្យ​ដឹងថា ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​នាពេល​កន្លងមក ហើយ បាន​ចូលរួម​ប្រកួត​ឈ្នះ​មេដាយ​នេះ កីឡាករ កី​ឡ​ការិនី​នានា​នឹង​ទទួលបាន​ការឧបត្ថម្ភ​លើកទឹកចិត្ត​ពី​សំណាក់​លោក ឌួង លាង ប្រធាន​ក្រុមប្រឹក្សាភិបាល​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ព្រមទាំង​អាហារូបករណ៍​ផងដែរ​។ 

    លោក​បន្ថែមថា អាស៊ី​អឺរ៉ុប​មាន​ក្លឹប​កីឡា​ជាច្រើន​ប្រភេទ ហើយ​នៅពេល​ខាងមុខនេះ​គ្រោង​នឹង​បង្កើត​ក្លឹប​កីឡា តេ​ក្វាន់​ដូរ​មួយ​បន្ថែមទៀត​។​

    សូមបញ្ជាក់ថា ព្រឹត្តិការណ៍​ជើងឯក​ថ្នាក់ជាតិ កីឡា​វ៉ូ​វី​ណា​ម ឆ្នាំនេះ​ទាក់ទាញ​បាន​កីឡាករ​-​កីឡាការិនី ចូលរួមបាន​កើនឡើង​ដល់​១២៣​នាក់ ក្នុងនោះ​មាន​កីឡាការិនី​ចំនួន​២៦​នាក់ ដោយមាន​ក្លិប​ចំនួន​៧​បាន ចូលរួម ក្រោម​ការរៀបចំ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​បច្ចេកទេស​ពី​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​៕​

adverise with khmeread

មតិយោបល់