adverise with khmeread Untitled 1

ហាង​ដែល​លោក Obama ចូលមក​ទទួលទាន​អាហារ​កាលពី​បួន​ខែ​មុន កំពុង​ជន់​ជោរ​ដោយ​អតិថិជន​

    ​បួន​ខែ​មកហើយ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក Barack Obama មក​អង្គុយ​លើ​កៅអី​ជ័រ​ភ្លក្ស​នំ​បញ្ចុក​សាច់ជ្រូក ហៅថា Bun Cha Huong Lien ហាង​តាម​ចិញ្ចើមថ្នល់​ក្នុង​ក្រុង​ហាណូយ​នេះ​ឥឡូវ​កំពុង​ជន់​ជោរ​ដោយ​អតិថិជន ដែល​បាន​សម្រុក​មក​ភ្លក្ស​មើលថា​អាហារ​នៅ​ហាង​នេះ​ឆ្ងាញ់​កម្រិតណា​ទើប​លោក Obama មក​ម្តង​សោះ​ភ្លក្ស​ដល់​ទៅ ២ ចាន​ម្នាក់ឯង​។ 

​    ​ពីមុនមក​ធ្លាប់ជា​ហាង​ធម្មតាៗ ឥឡូវនេះ​ជនបរទេស​ជាច្រើន​បាន​សម្រុក​មក​ហាង ដែល​គេ​ដាក់​រហស្សនាម​ថា "Obama bun cha" ដែល​បម្រើ​អាហារ​នំ​បញ្ចុក និង​សាច់ជ្រូក​អាំង​។ 

​    ​លោកស្រី Nguyen Thi Lien ម្ចាស់​ហាង ដែល​បើកហាង​នេះ​អស់ ២៣ ឆ្នាំ​មកនេះ​បាន​និយាយថា "​មនុស្ស​បាន​សម្រុក​មក​ទីនេះ​ព្រោះ​ពួកគេ​ចង់ដឹង​មូលហេតុ​ដែល​លោក​អូ​បា​ម៉ា​ជ្រើសរើស​ហាង​របស់ខ្ញុំ​"​។ 

​    ​លោកស្រី​ថ្មីៗ​នេះ​ទើប​ចេញមុខ​ម្ហូប VIP តម្លៃ ៤ ដុល្លារ មាន​ឈ្មោះថា "Combo Obama" ប៉ុន្តែ​អាហារ​ផ្សេងៗ​ទៀត​គឺ​រក្សា​តម្លៃ​ដដែល​។ 

​    ​លោកស្រី Nguyen និយាយថា មនុស្ស​មក​ច្រើនពេក​គាត់​មិនអាច​បម្រើ​ពួកគេ​ទាំងអស់​ទាន់ពេល​បានទេ​។ ហើយ​ឥឡូវ​ហាង​កម្ពស់ ២ ជាន់​របស់គាត់​ក៏មាន​រូបថត​របស់​អូ​បា​ម៉ា និង​មេ​ចុងភៅ​អាមេរិក លោក Anthony Bourdain តាំង​ពេញ​ជញ្ជាំង​ផងដែរ​៕

ប្រភព៖ ​បាងកក​ប៉ុស្តិ៍ 

adverise with khmeread

មតិយោបល់