adverise with khmeread 14456750 1127184754035065 343784288 o

កុមារា​ម្នាក់​និង​កុមារី​ម្នាក់​លង់ទឹក​អូរ​ស្លាប់​នៅក្រោយ​វត្ត​

    កំពង់ឆ្នាំង ៖ មាន​កុមារ​២​នាក់​បាន​ទៅ​ចុះ​លេង​ក្នុង​ទឹកអូរ​បណ្តាលឱ្យ​លង់​ស្លាប់​ទាំង​២​នាក់​កាលពី ថ្ងៃទី​២២ ​កញ្ញា​ ឆ្នាំ​២០១៦​ ម៉ោង​១១​ និង​៤៥​នាទី​នៅ​ខាងក្រោយ​វត្ត​ខ្សា​ម​ស្ថិតក្នុង ភូមិ​ទី​២ សង្កាត់​ខ្សា​ម ក្រុង​-​ខេត្តកំពង់ឆ្នាំង។​

    ប៉ូលិស​និយាយថា កុមារ​ទាំង​២​នាក់​១-​ឈ្មោះ កែ ណាវី ភេទស្រី អាយុ​៧ឆ្នាំ និង​២-​ឈ្មោះ​ លឹម គ​ន្ធា ភេទ​ប្រុស អាយុ៦ឆ្នាំ​ស្នាក់នៅ​ភូមិ​ទី​៦ សង្កាត់​ខ្សា​ម ក្រុង​-​ខេត្តកំពង់ឆ្នាំង​បាននាំគ្នា​ទៅលេង​ទឹកអូរ​នៅ​ខាងក្រោយ​វត្ត​ខ្សា​ម​ស្ថិតក្នុង ភូមិ​ទី​២ សង្កាត់​ខ្សា​ម បណ្ដាល​ឱ្យលង់​ស្លាប់​ទាំង២នាក់ តែម្តង​។​

    សព​ត្រូវបាន​ក្រុមគ្រួសារ​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណីរៀងៗ​ខ្លួន៕​

adverise with khmeread

មតិយោបល់