adverise with khmeread Unnamed %282%29

ប៉ូលិស​ខណ្ឌ​ព្រែក​ព្នៅ​ឃាត់​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌ​ព្រែក​ព្នៅ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ក្នុងករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ត្រង់ចំណុច​មុខ​យឿ​ត្រី​នុយ តាមផ្លូវ​ជាតិ​លេខ៥ ភូមិ​ដួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ វេលា​ម៉ោង​៤​កន្លះ​ទៀបភ្លឺ​ថ្ងៃទី​២៣​ កញ្ញា​ ឆ្នាំ​២០១៦​នេះ។

    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ ស្រេង សំណាង ភេទ​ប្រុស អាយុ​២៣ឆ្នាំ មុខរបរ​ចិញ្ចឹម​ត្រី មាន​ទីលំនៅ ភូមិ​ដួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ និង​២-​ឈ្មោះ ប្រាក់ បញ្ញា ភេទ​ប្រុស អាយុ២៣​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ ភូមិ​ឡ​កំ​ប៉ោ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

    សម្ភារៈ​ដកហូត​៖ ​គ្រឿងញៀន ប្រភេទ​ក្រាម ពណ៌​ស​ថ្លា (​ម៉ា​ទឹកកក​) ​ចំនួន​០២​កញ្ចប់​តូច​,​ ទូរស័ព្ទដៃ​ចំនួន០២គ្រឿង​និង​ម៉ូតូ​ម៉ាក ស្មាស​រ៉េ​វ៉ូ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1L.0661។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី២២ ​កញ្ញា ២០១៦ មុនពេល​កើតហេតុ កម្លាំង​ល្បាត​របស់​ប៉ូលិស​ខណ្ឌ​ព្រែក​ព្នៅ បានចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ  លុះដល់​ម៉ោង៤ ​និង៣០នាទី ឈានចូល​ថ្ងៃទី​២៣ ​កញ្ញា ២០១៦ ត្រង់ចំណុច មុខ​យឿ​ត្រី​នុយ ដែល​ស្ថិត​តាមផ្លូវ​ជាតិ​លេខ​៥ ភូមិ​ដួង សង្កាត់​ព្រែក​ព្នៅ ក៏​ប្រទះឃើញ​ជនសង្ស័យ​ចំនួន២នាក់ កំពុង​ជិះ​ម៉ូតូ ដោយមាន​ការសង្ស័យ កម្លាំង​យើង​ក៏​ធ្វើការ​ត្រួតពិនិត្យ​រកឃើញ គ្រឿង​ញៀ​ចំនួន​២​កញ្ចប់​តូច រួច​ក៏​ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​ប​ក​អធិការដ្ឋាន​ប៉ូលិស​ខ​ណ្ទ​ព្រែក​ព្នៅ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ៕

adverise with khmeread

មតិយោបល់