adverise with khmeread Unnamed %283%29

ឃាត់​ជនបរទេស​២៣​នាក់មក​ធ្វើការ​នៅ​ស្រុក​ខ្មែរ​គ្មាន​ច្បាប់​

    ភ្នំពេញ ៖ ប៉ូលិស​ការិយាល័យ​អន្តោប្រវេសន៍ សហការ​ជាមួយ នាយកដ្ឋាន​ស៊ើប​អង្កេត និង​អនុវត្ត​និតិ​វិធី បាន​ចុះ​ត្រួតពិនិត្យ​ជន​បររទេស ដែល​លួច​ឆ្លងដែន និង​កំពុង​លួច​ស្នាក់នៅ​គ្មាន​លិខិតឆ្លងដែន ធ្វើ​ការងារ​គ្មាន​ឯកសារ​ត្រឹមត្រូវ ចំនួន៥​ទីតាំង ហាង​កាហ្វេ​-​ហាង​បោក​អ៊ុត​-​ហាង​កាត់ដេរ​-​ហាង​លក់​គុយទាវ និង​កន្លែង​ធ្វើ​តាប​ប៊ីយែ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​៩០ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ២០១៦ វេលា៩​ព្រឹក​។​

    ជា​លទ្ធផល​ត្រួត​ពិនិត្យឃើញ​មាន​ជន​បរ​ទស​ចំនួន​២៣​នាក់ មាន​៣​សញ្ជាតិ​ក្នុងនោះ​មាន​យួន​ចំនួន២១​នាក់​(​ស្រី​១៥​នាក់​), ​អាមេរិក​ចំនួន​១​នាក់​(ប្រុស​) និង​ចិន ចំនួន​១​នាក់​(ប្រុស) ​ហើយ​ត្រូវបាន​ឃាត់ខ្លួន​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​បន្ត​នីតិវិធី​៕

adverise with khmeread

មតិយោបល់