adverise with khmeread 3887c59900000578 3796420 image a 8 1474298547375

ទីបំផុត​វីរបុរស​បិសាច​ក្រហម Giggs អាច​នឹងមាន​ឱកាស​ដឹក​នាំ​ក្លឹប​ទីមួយ​ក្នុង​ជីវិត​របស់គាត់​

    ​ក្រោយ​ដើរ​ចេញពី​បិសាច​ក្រហម Machester United ដោយ​មិន​យល់ព្រម​ទទួលយក​តួនាទី​តូចតាច​ក្រោម​ការចាត់ចែង​របស់​គ្រូបង្វឹក​ថ្មី Jose Mourinho វីរបុរស​ប្រចាំ​ទឹកដី Old Trafford គឺ​លោក Ryan Giggs ហាក់ដូចជា​ខិតជិត​ដល់​គោលបំណង​របស់គាត់​ហើយ​។​

​    ​ថ្នាក់ដឹកនាំ​ក្រុម Swansea បាន​ពិចារណា​យ៉ាង​ល្អិតល្អន់​ចំពោះ​ការខ្វះខាត​បទពិសោធន៍​ដឹកនាំ​របស់ Ryan Giggs កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ក្រុម​នេះ​កំពុង​គិត​អំពី​ការនាំ​វីរបុរស Man Utd រូបនេះ​មក​ដឹកនាំ​ក្រុម​។​

​    ​អតីត​តារាបាល់ទាត់​ឆ្នើម​របស់​វែ​ល​រូបនេះ កំពុងស្ថិត​ក្នុង​បញ្ជី​គ្រូបង្វឹក​ដែល​អាច​ចូលមក​ដឹកនាំ Swansea ប្រសិនបើ​ម្ចាស់​ក្លឹប​អាមេរិក​ដេញ​លោក Francesco Guidolin ចេញពី​ការងារ​។ មានការ​ជឿជាក់ថា លោក Giggs នឹង​ព្រម​ពិភាក្សា​អំពី​ការងារ​ប្រសិនបើ Swansea ស្នើ​គាត់​។​

​    ​ប៉ុន្តែ​រឿង​ទាំងនេះ​មិន​មានន័យថា ច្បាស់ការ​ទាំងអស់​នោះដែ​រ ព្រោះ​ម្ចាស់​ក្លឹប​គឺ​លោក Steve Kaplan និង​លោក Jason Levien ចង់​ផ្តល់ឱកាស​ដល់​លោក Guidolin បន្ថែមទៀត​ខណៈ​គ្រូបង្វឹក​វ័យ ៦០ ឆ្នាំ​រូបនេះ​ទើបតែ​បាន​ចុះ​កុងត្រា​ថ្មី​រយៈពេល​ពីរ​ឆ្នាំ​កាលពី​បួន​ខែ​មុន​៕

adverise with khmeread

មតិយោបល់