adverise with khmeread Mignolet karius

ថ្ងៃ​ស៊យ Liverpool បានបញ្ចប់ បន្ទាប់ពី​អ្នកចាំទី​ដៃ​ថ្មី Karius នឹង​ចូលខ្លួន​ជំនួស Mignolet

​    ​លោក Jurgen Klopp ត្រៀម​ផ្តល់ឱកាស​ដល់​កីឡាករ Loris Karius ដើម្បី​បង្ហាញខ្លួន​ជា​លើកដំបូង​នៅ​ទឹកដី Anfield ខណៈ​គាត់​ក៏​ត្រៀម​រៀបចំ​ឱ្យ​អ្នកចាំទី Simon Mignolet ឱ្យនៅ​កៅអី​បម្រុង​។​

​    ​គ្រូបង្វឹក Liverpool បានបង្ហាញ​តម្រុយ​យ៉ាងច្បាស់​ថា កីឡាករ​តម្លៃ ៥ លាន​ផោន​របស់គាត់​គឺ Karius ដែល​បានទទួល​អាវ​លេខ ១ រួចហើយនោះ នឹង​ចូលខ្លួន​ជំនួស​អ្នកចាំទី​អន្តរជាតិ​បែ​ល​ហ្សិ​ក​ក្នុង​ជម្រើស​ដំបូង​។​

​    ​Karius ត្រូវបាន​ផ្តល់​តំណែង​ជា​អ្នកចាំទី​ដៃ​ទីមួយ​បន្ទាប់ពី​មកដល់ Premier League ពី​ក្រុម Mainz របស់​អាល្លឺម៉ង់​កាលពី​រដូវក្តៅ​កន្លងទៅ​។ ប៉ុន្តែ​ដោយសារ​គាត់​បាក់ដៃ​ទើប Mignolet មានឱកាស​ជា​ជម្រើស​ដំបូង​បន្ត​។​

​    ​ទោះយ៉ាងណា អ្នកចាំទី​វ័យ ២៣ ឆ្នាំ​រូបនេះ​បាន​វិល​ត្រឡប់មកវិញ​កាលពី​ពាក់កណ្តាល​សប្តាហ៍​នេះ​នៅក្នុង​ជ័យជម្នះ​ទៅលើ​ក្រុម Derby ក្នុងការ​ប្រកួត​ពានរ​ង្វាន់ EFL Cup ហើយ​លោក Klopp បានលើកឡើង​នៅថ្ងៃនោះ​ថា គាត់​នឹងដាក់ Karius ឱ្យ​ចាំទី​នៅ​ចុង​សប្តាហ៍​នេះ​នៅពេល Liverpool ប៉ះ Hull City៕
 

adverise with khmeread

មតិយោបល់