adverise with khmeread 14445448 1127224764031064 568262937 n

ប៉ូលិស​ក្រុង​សៀមរាប​ចាប់ខ្លួន​បុរស​ម្នាក់​ពីបទ​ប្លន់​តាម​ដីកា​តុលាការ​

    សៀមរាប ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ក្រុង​សៀមរាប​ចាប់ខ្លួន​នៅ​ចំណុច​នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប​កាលពី​ថ្ងៃ​ទី​២ ​កញ្ញា​នេះ​តាម​ដីកា​តុលាការ​ពីបទ​ប្លន់។​

    លោក​វរសេនីយ៍ឯក ទិ​ត្យ ណា​រ៉ុង អធិការ​ប៉ូលិស​ក្រុង​សៀមរាប បានឱ្យដឹងថា ជនសង្ស័យ​មានឈ្មោះ យឿ​ម ភូ ហៅ ថូ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​គ្មាន កើត​នៅ​ជំរុំសាយប៊ី ប្រទេស​ថៃ ទីលំនៅ​បច្ចុប្បន្ន​ស្ថិតក្នុង​ក្រុមទី​១៩ ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប​។​

    លោក​អធិការ​ក្រុង​បាន​បន្តថា ការចាប់ខ្លួន​ជនសង្ស័យ គឺ​ប៉ូលិស​អនុវត្តតាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ​៤៥៩ ចេញ​ដោយ​លោក សួស ឡា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប ចុះ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០០៧ ដោយ​ចោទប្រកាន់ ពីបទ "​ប្លន់" ​ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ចុង​កៅស៊ូ ឃុំ ស្លក្រាម ស្រុក​សៀមរាប ខេត្តសៀមរាប កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០០៥ ដែល​បទល្មើស​នេះ​មានចែង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញា​តិ្ត​មាត្រា ៦ នៃ​ច្បាប់​ស្តីពី​ស្ថាន​ទម្ងន់ទោស នៃ​បទឧក្រិដ្ឋ​។​

    ជនសង្ស័យ​ក្រោយពី​បាន​ប្រព្រឹត្ត​បទល្មើស​រួច​បាន​រត់គេច​ខ្លួន​បាត់​ដោយ​មិនដឹង​ជា​ស្ថិត​នៅទីណា។ ​បន្ទាប់ពី​បានទទួល​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​រួចមក​កម្លាំង​ប៉ូលិស​បានធ្វើការ​ស្រាវជ្រាវ រហូតដល់​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦​នេះ​ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប ចាត់ការ​តាមផ្លូវ​ច្បាប់៕

adverise with khmeread

មតិយោបល់