adverise with khmeread 1

ផឹកស៊ី​ក្លែម​សាច់​ឆ្កែ​...​មើលមុខ​អត់​បាន​...​វ៉ៃ​ផ្អើល​ឈុ​ល​ប៉ូលិស​វ៉ៃខ្នោះ​ម្នាក់​

    កណ្តាល ៖ បុរស​ម្នាក់​ករណី​អំពើហិង្សា​ដោយ​ចេតនា​យក​កែវ​វាយ​បែក​មុខ​ដោយ​គ្រាន់តែ​មើលមុខ​កើតឡើង​ថ្ងៃទី​២២ ​កញ្ញា​ ២០១៦ វេលា​ម៉ោង​៨​ និង​៣០​នាទី ចំណុចកើតហេតុ កន្លែង​លក់​សាច់​ក្លែម​ (​សាច់​ឆ្កែ​)​ ភូមិ​គគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​ញឹក ភា​ ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ​ (​ខ្មែរ​) ​មុខរបរ យោធា មាន​ទីលំនៅ​ភូមិ​ស្វាយ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។​

    ចំណែក​ជនល្មើស​ឈ្មោះ​ ហ៊ាង បូរី ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ បើកបរ មាន​ស្រុកកំណើត​ភូមិ​បឹង​កុក​ពីរ ឃុំ​បឹង​កុក​ពីរ ស្រុក​កំពង់ចាម​ខេត្តកំពង់ចាម ទីលំនៅ​​បច្ចុប្បន្ន ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល ​(​ឃាត់ខ្លួន​)។ ​វត្ថុតាង​ចាប់យក​៖ ​អំបែង​កែវ មាន​ដៃ​កាន់​បែក​ជាច្រើន​បំណែក។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​ដូចខាងលើ ជនរងគ្រោះ និង​ជនល្មើស​បាន​អង្គុយ​ផឹកស្រា​បៀរ​នៅ​កន្លែង គេ​លក់​សាច់​ក្លែម​ (​សាច់​ឆ្កែ​) ​តុ​ផ្សេងគ្នា​។ ​ពេល​កំពុង​ផឹក ជនល្មើស មើលមុខ​ជនរងគ្រោះ ពេលនោះ​ជនរងគ្រោះ​បាន​សួរ​ជនល្មើស​ថា​ "​អា​អូន​មើល មុខ​បង​ចឹ​ង​ក្នុងនាម​អ្វី?"

    ពេល​សួរ រួច​ជនរងគ្រោះ​បាន​ដើរទៅ​តុ​វិញ​ភ្លាមនោះ​ស្រាប់តែ​ជនល្មើស​បាន​យក​កែវ មាន​ដៃ វាយ​ជនរងគ្រោះ​ចំនួន​០១​កែវ​ចំ​មុខ បណ្ដាលឱ្យ​បែក​កែវ ត្រូវរបួស​០៣​កន្លែង​ដេរ​ចំនួន​៖ ១១​ថ្នេរ។​

    បន្ទាប់មក​ជនរងគ្រោះ បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​គគីរ ហើយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​គគីរ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ឃាត់ខ្លួន​ជនល្មើស​ឈ្មោះ​ ហ៊ាង បូរី​ ភេទ​ប្រុស ​និង​វត្ថុតាង​អំបែង​កែវ មក​ប៉ុស្តិ៍សាកសួរ​នាំ និង​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស ស្រុក​កៀនស្វាយ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

adverise with khmeread

មតិយោបល់