adverise with khmeread 1

កម្មកររោងចក្រម្នាក់ចងកសម្លាប់ខ្លួនមិនដឹងមូលហេតុ

    កណ្តាល​៖ កម្មករ​រោងចក្រ​ម្នាក់​បានធ្វើ​អត្តឃាត​ដោយ​ចងក​ទៅនឹង​ធ្នឹម​ផ្ទះ​ត្រូវបាន​គេ​ប្រទះឃើញ​ថ្ងៃទី​០៩​មករា​២០១៦​វេលា​៥​និង​១០​នាទី​ល្ងាច ចំណុច​ផ្ទះ​ជនរងគ្រោះ​ស្ថិតនៅ ភូមិ​ទ្រា ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល​ខេត្តកណ្តាល​។​
   ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​វង្ស ពិ​សិទ្ធ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ​នៅ​ភូមិ​ឃុំ​កើតហេតុ​។​ឪពុក​ជនរងគ្រោះ​ឈ្មោះ ផាត ទឹ​ត្យ ភេទ​ប្រុស​អាយុ​៦៦​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​សន្តិសុខ រោងចក្រ​នៅ​ភូមិ​ឃុំ​កើតហេតុ​។ មានកូន​៦​នាក់​ប្រុស​៣​នាក់​ហើយ​ក្នុង​គ្រួសារ​មានកូន ជា​មនុស្ស​គ​ចំនួន​៣​នាក់​។​
    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ​វេលា​ម៉ោង​៤​ល្ងាច​ជនរងគ្រោះ​ចេញពី​ធ្វើការ​រោងចក្រ​ជិះ​ម៉ូតូ​តែម្នាក់ឯង​មក​ផ្ទះ ហើយ​មាន​បងស្រី​ឈ្មោះ វង្ស សុភ​ក្រ័​អាយុ​២៤​ឆ្នាំ​ជនជាតិ​ខែ្មរ​មុខរបរ​កម្ម​ការី​នី​រោងចក្រ​នៅចាំ​ផ្ទះ​ជា​មនុ​ស្សគ ។ ពេលនោះ​ជនរងគ្រោះ​បាន​ចូល​ក្នុងផ្ទះ​ហើយ​ខ្ទាស់​គន្លឹះ​ទ្វារផ្ទះ​ជាប់ ។​
    ក្រោយមក​បង​ជនរងគ្រោះ​ឈ្មោះ វង្ស សុភ​ក្រ័​ជា​មនុស្ស​គ​រត់​ទៅធ្វើ​ជាកា​យ​វិការ ដោយ​ដៃ​ប្រាប់​អ្នកជិតខាង ទើប​អ្នកជិតខាង​មក តាម​មើលឃើញ​ជនរងគ្រោះ​ចងក​ដោយ​ខ្សែពួរ​លើ​ធ្នឹម​ផ្ទះ​ស្លាប់​រួចទៅហើយៗ​នាំគ្នា​កាត់​ខ្សែ​ដាក់ចុះ​ដើម្បី​ជួយសង្គ្រោះ តែ​ជនរងគ្រោះ​ស្លាប់ ។​
     ឆ្លងតាម​ការពិនិត្យ​ធ្វើ​កោសល្យវិច័យ​របស់​ប៉ូលិស​បច្ចេកទេស​វិទ្យាសាស្ត្រ​ស្រុក និង​មានការ​ចូលរួម​ពី​គ្រូពេទ្យ អាជ្ញាធរ​ភូមិ​ឃុំ ពិនិត្យឃើញថា​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ធ្វើអត្តឃាត​ចងក សម្លាប់ខ្លួន​ប្រាកដ​មែន បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕


adverise with khmeread

មតិយោបល់