adverise with khmeread Unnamed %285%29

មន្ត្រីប៉ូលិស​គាស់​ឃ្លាំង​លួច​កាំភ្លើង​!!!

    កោះកុង ៖ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តកោះកុង​បាន​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ម្នាក់ជា​មន្ត្រីប៉ូលិស​បានធ្វើ​សកម្មភាព​គាស់​ឃ្លាំង​លួច​កាំភ្លើង តែ​មិនបាន​សម្រេច ដោយសារ​មេ​បញ្ញា​ការរង​ទៅ​ទាន់​ចាប់ខ្លួន​តែម្តង។​

    ប៉ូលិស​ព្រហ្មទណ្ឌ​និយាយថា ជនសង្ស័យ​ឈ្មោះ ​សុខ បញ្ញា ភេទ​ប្រុស ​អាយុ​២៧ឆ្នាំ​ ជាតិខ្មែរ​មុខរបរ មន្ត្រីប៉ូលិស​ប៉ុស្តិ៍​ពយ​ 199 ឋានន្តរស័ក្តិ​ពលបាលទោ នៅ​អង្គ​ភាពវរ​សេនា​តូច​ប៉ូលិស​ការពារ​ព្រំដែន​គោក​លេខ​ ៨២៧ ខេត្តកោះកុង​។​

    ការឃាត់ខ្លួន​ខាងលើ​ខ​ណៈ​ពេល​កំពុង​ធ្វើ​សកម្មភាព​លួច​គាស់​ឃ្លាំង​អាវុធ​ (​បំណង​យក​អាវុធ​ AK​ បត់​១​ដើម​)​ របស់​អង្គភាព​៨២៧​នៅ​យប់​ថ្ងៃទី​២២ ​កញ្ញា​ ឆ្នាំ​២០១៦ ​អំឡុង​ម៉ោង​ចន្លោះ​ម៉ោង​១១​ និង​១២​យប់​នៅ​ចំណុច​ទីបញ្ជាការ​វរ​សេនា​តូច​ ៨២៧ ក្នុងភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ប៉ុន្តែ​មិនបាន​សម្រេច​ដោយ​លោក​មេបញ្ជាការរង​ទាន់​ក៏​ឃាត់ខ្លួន​តែម្តង​។​

    បច្ចុប្បន្ន​មុខសញ្ញា​ខាងលើ កងកម្លាំង​ប៉ូលិស​កំពុង​ស៊ើបអង្កេត​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​ចាត់ការ​តាមច្បាប់៕

adverise with khmeread

មតិយោបល់