adverise with khmeread Img 22711

មិន​នឹកស្មានថា​របស់​ឆ្ងាញ់​មួយ​កែវ​នេះ មិន​ត្រឹម​ជួយ​លើក​កម្លាំង​ឱ្យ​ខ្លាំង​ទេ តែ​ថែមទាំង​ជួយ​បន្សុទ្ធ​ជាតិពុល​ពី​ឈាម​ទៀត​!

    ​គួរ​ពិសា​តែ​បៃតង​នេះ​យ៉ាងហោចណាស់ ២ ដង​ក្នុង​មួយ​សប្ដាហ៍ ដោយសារ​វា​មាន​អត្ថប្រយោជន៍​ដល់​រាងកាយ​។ តែ​នេះ​មាន​លក្ខណៈសម្បត្តិ​បង្ការ​ជំងឺមហារីក ល្អ​ក្នុងការ​ព​ន្លឿ​ន​ការរំលាយ​អាហារ និង​បង្កើនល្បឿន​ដុត​ជាតិ​ខា្ល​ញ់ ប្រឆាំងនឹង​ការ​រលាក និង​ជួយ​បណ្ដេញ​ជាតិពុល​ពី​ឈាម និង​ថ្លើម​។ ប្រសិនបើ​អ្នកមាន​បញ្ហា​ឡើង​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់ អ្នក​អាច​ពិសា​វា​បួន​ដង​ក្នុង​មួយ​សប្ដាហ៍​។​

​    ​* គ្រឿងផ្សំ​
​    ​- ទឹកដោះគោ​មាន​កម្រិត​ជាតិ​ខ្លាញ់​ទាប ១/២ លីត្រ (​ទឹកដោះគោឆៅ​)
​    ​- ស្លឹក​តែ​បៃតង​ស្ងួត ២ ស្លាបព្រា​បាយ​

​    ​* របៀប​ធ្វើ​
​    ​ដាំ​ទឹកដោះគោ​ឱ្យ​ពុះ និង​ទុក​វា​ចោល​ឱ្យនៅ​សីតុណ្ហភាព ៧០ អង្សារ ហើយ​ដាក់​តែ​បៃតង ២ ស្លាបព្រា​បាយ​ចូល​។ ដាក់​ក្នុង​ដប​មាន​គម្រប​រង់ចាំ ២០ នាទី​សិន​។ ផឹក​វា ១ ពែង​រៀងរាល់ ២០ នាទី​ម្ដង​។ ផឹក​អស់​មួយឈុត លោក​អ្នកនឹង​សង្កេតឃើញ​ធូរស្បើយ ស្រស់ស្រាយ​ជាង​មុន មាន​កម្លាំង​ជាង​មុន ដោយសារ​រាងកាយ​អស់​ជាតិពុល​។ លោកអ្នក​អាច​បន្ត​ផ្សំ​វា​ផឹក​រាល់ថ្ងៃ​ក៏​មិនមាន​បញ្ហា​អ្វី​នោះដែរ​៕

​ប្រភព​៖ healthyfoodhealthylife

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់