adverise with khmeread Ss

Brad Pitt ហក់ធាក់ Maddox ពេលដែល​កូនខ្មែរ​រូបនេះ​ព្យាយាម​ការពារ Angelina Jolie

    ​មានការ​អះអាង​មួយ​ថា លោក Brad Pitt បាន​ហក់ធាក់​កូនប្រុស​របស់​លោក​គឺ Maddox អំឡុង​ជម្លោះ​មួយ​នៅលើ​យន្តហោះ​ឯកជន​របស់​ពួកគេ ខណៈ​កូន​ខ្មែរ​រូបនេះ​បាន​ព្យាយាម​ចូលខ្លួន​ការពារ​ម្តាយ Angelina Jolie​។​

​    ​តារា​សម្តែង​ដ៏​ល្បី​រូបនេះ ដែល​ប្រពន្ធ​របស់លោក​បានដាក់​ពាក្យបណ្តឹង​លែងលះ​កាលពី​ថ្ងៃ​ចន្ទ និង​បញ្ចប់​ទំនាក់ទំនង ១២ ឆ្នាំ​របស់​ពួកគេ​បន្ទាប់ពី​ឧបទ្ទវ​ហេតុនេះ កំពុង​ត្រូវបាន​ចោទប្រកាន់ថា ស្រវឹងស្រា និង​ស្រែក​ខ្លាំងៗ​អំឡុងពេល​ធ្វើដំណើរ​តាម​យន្តហោះ​ជាមួយ​ប្រពន្ធ និង​កូនៗ​ពីរ​នាក់​របស់ខ្លួន (​រួមជាមួយ​កូនប្រុស​ដើមកំណើត​វៀតណាម​)​។​

​    ​យោងតាម​វេ​ប​សាយ TMZ បានឱ្យដឹងថា Brad Pitt បានចាប់ផ្តើម​រករឿង​ប្រពន្ធ​របស់គាត់​នៅលើ​យន្តហោះ ហើយ​នៅពេល Maddox ចូលខ្លួន​ការពារ​ម្តាយ​របស់ខ្លួន​, Pitt បាន​ហក់ធាក់​កូនប្រុស​របស់​ខ្លួន​តែម្តង​។​

​    ​វេ​ប​សាយ​នេះ​បាន​អះអាង​ទៀតថា Angelina បាន​រារាំង​ប្តី​របស់ខ្លួន ប៉ុន្តែ​គេ​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ថា​តើ​មាន​មូលហេតុ​អ្វីដែល​នាំឱ្យ​កើត​ឧបទ្ទវ​ហេតុនេះ ឬមួយ Brad Pitt មានបំណង​បែបណា​នោះទេ​។​

​    ​ប៉ុន្តែ​បើ​យោងតាម​ប្រភព​មួយទៀត​ដែល​បាន​ប្រាប់​វេ​ប​សាយ Mirror បានឱ្យដឹងថា ការអះអាង​ទាំងនេះ​គឺជា​ការ​បំផ្លើស​សុទ្ធសាធ​។ ប្រភព​នោះបាន​និយាយថា "​ពួកគេ​ជា​គ្រួសារ​ដ៏​រឹងមាំ​មួយ​ដោយមាន​ឪពុកម្តាយ​ចេះ​ថែទាំ​កូនៗ និង​ដោះស្រាយ​ការខ្វែងគំនិត​។ ខ្ញុំ​សង្ឃឹមថា មនុស្ស​រាល់គ្នា អាច​ផ្លាស់ប្តូរ​ប្រធានបទ​នេះ ហើយ​ទុកឱ្យ​ពួកគេ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ខ្លួនឯង​ចុះ​"​។​

​    ​រីឯ​ប្រភព​មួយទៀត​បាន​បន្ថែមថា FBI នឹង​ស៊ើបអង្កេត​ការអះអាង​ខាងលើ ព្រោះ​ដែន​យុត្ថាធិការ​របស់​យន្តហោះ​នោះ​គឺ​ស្ថិតក្នុង​ដែនអាកាស​អាមេរិក​។​

​    ​ប្រភព​ផ្ទៃក្នុង​មួយទៀត​បាន​បន្ថែមថា Pitt ដែល​នឹង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​ច្រានចោល​ការចោទប្រកាន់ ហើយ​ចង់​បំពេញ​កាតព្វកិច្ច​ជា​ឪពុក​ដ៏​ល្អ​ចំពោះ​កូនៗ​របស់គាត់​។​

​    ​ខណៈ​យន្តហោះ​បាន​ចុះចត The Sun បាន​រាយការណ៍​ថា តួឯក​ក្នុង​រឿង World War Z រូបនេះ​បាន​បន្ត​អំពើហិង្សា​ទៅលើ​កូនប្រុស​អាយុ ១៥ ឆ្នាំ​របស់ខ្លួន មុននឹង​ព្យាយាម​ចាកចេញ​ពី​កន្លែងកើតហេតុ​តាម​រថយន្ត​ដឹក​ប្រេង​។ បើ​យោងតាម Mirror គឺ​ត្រង់ចំណុច​នេះហើយ​ដែល​អ្នកស្រី Jolie សម្រេចចិត្ត​លែងលះ​នឹង Brad Pitt៕

ប្រភព៖ Mirror

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់