adverise with khmeread 1

កុំឱ្យ​ពិបាក​វែងឆ្ងាយ​! បើ​មាន​មុន​ក្បាល​ខ្មៅ ទៅផ្ទះ​បាយ រក​គ្រឿងផ្សំ​តែ ២ នេះ​ជាការ​ស្រេច​!

    ​មុន​ក្បាល​ខ្មៅ​កើតឡើង​ចំពោះ​មនុស្សពេញវ័យ​សឹងតែ​គ្រប់​ប្រភេទ​អាយុ​។ វា​កើតឡើង​ដោយសារ​ស្ទះ​រន្ធ​ញើស របប​អាហារ អតុល្យភាព​អ័រម៉ូន ស្បែក​មុខ​មាន​ជាតិ​ខ្លាញ់​ច្រើន និង សក់​មាន​ខ្លាញ់​។ 

​    ​ប៉ុន្តែ​លើក​ក្រោយ​បើ​ជួប​បញ្ហា​នេះ សូមកុំ​បារម្ភ ទាញយក​គ្រឿងផ្សំ​តែ​ពីរ​មុខ​ដូចខាងក្រោម​នេះ​ជាការ​ស្រេច​។​
​    ​
​    ​* គ្រឿងផ្សំ​
​    ​- ក្រូចឆ្មា ១ ចំហៀង​
​    ​- ទឹកឃ្មុំ ២ ទៅ ៣ ដំណក់​

​    ​* របៀប​ប្រើ​
​    ​ចាក់ទឹក​ឃ្មុំ​ពីរ​បី​ដំណក់​ពីលើ​ក្រូចឆ្មា​មួយ​ចំហៀង រួច​យកមក​រូស​លើ​មុខ​ឱ្យ​សព្វ​។ ទុកចោល ៥ ទៅ ៧ នាទី សឹម​លាង​សម្អាត​ជាមួយ​ទឹក​ត្រជាក់​។ អនុវត្ត​ត្រឹមតែ​លើកទីមួយ លោកអ្នក​នឹង​ឃើញ​ស្បែក​ទន់ ស្អាត រលោង ភ្លាមៗ​។ អនុវត្ត​វា​ជាប្រចាំ​ដើម្បី​ស្បែក​មុខ​គ្មាន​មុន​៕

adverise with khmeread
ប្រភព៖ healthyfoodhouse

អ្នកនឹងចូលចិត្ត

មតិយោបល់