adverise with khmeread 1

មិនមែន​លេងសើច​ទេ​! ផោម​មិន​ត្រឹម​ជួយ​បន្ថយ​សម្ពាធ​ឈាម ជួយ​សុខភាព​ពោះវៀន​ទេ តែ​ថែមទាំង​បង្ហាញ​អាកា​រៈ​ជំងឺ​ខ្លះ​ដោយ​មិនចាំបាច់​ធ្វើ​រោគវិនិច្ឆ័យ​

    ​ការ​ផោម​មិនមែនជា​ប្រធានបទ​ល្អ​ទេ​ក្នុងចំណោម​ហ្វូងមនុស្ស​។ ពួកគេ​ភាគច្រើន​មានការ​ខ្មាស់អៀន នៅពេល​វា​កើតឡើង ដោយសារ​ក្លិន​របស់​វា​មិនអាច​លាក់​ជិត​បាន​។ យ៉ាងណាមិញ ការ​ព្រលែង​ផោម គឺ​ល្អ​សម្រាប់​សុខភាព ជាជាង​យើង​ខ្ទប់​វា​។ ខាងក្រោម​នេះ​គឺជា​ហេតុផល​៖

​    ​១. វា​បង្ហាញ​អាកា​រៈ​ជំងឺ​តាមរយៈ​ក្លិន​
​    ​យើង​មិនអាច​អត់​ឧស្ម័ន​ក្នុង​ពោះ​នោះឡើយ​។ វា​មិនអាក្រក់​ឡើយ ប៉ុន្ដែ​ក្លិន​ផោម​អាច​ប្រាប់​ពី​ស្ថានភាព​សុខភាព​របស់​អ្នក​។ ប្រសិនបើ​វា​មាន​ក្លិនស្អុយ​ខ្លាំង គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​វា​អាច​បង្ហាញថា​អ្នក​កំពុង​ឈឺ​អ្វីមួយ​ហើយ​។​

​    ​២. ផោម​ជួយ​ការបន្ថយ​ការ​ហើមពោះ​
​    ​ញ៉ាំ​អាហារ​ដែល​ពិបាក​រំលាយ ធ្វើ​ឱ្យលើស​ចំណុះ បណ្ដាលឱ្យ​ពោះវៀន​ផលិត​ឧស្ម័ន​ទៅជា​ហើមពោះ​។ កុំ​ទុក​ព្រលែង​វា​ឱ្យអស់​មក វា​នឹង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍ល្អ​។​

​    ​៣. ក្លិន​ផោម​ល្អ​សម្រាប់​អ្នក​
​    ​ក្លិន​ផោម​មាន​សារធាតុ​អ៊ីដ្រូសែន​ស៊ុ​ល​ហ្វី​ត គឺជា​សារធាតុ​គីមី​មួយ មាន​ក្លិន​ដូច​ស៊ុត​ស្អុយ​។ ក្លិន​នេះ​បើ​ស្រូបយក វា​អាចជួយ​ការពារ​កោសិកា​របស់​អ្នក​និង​បង្ការ​ជំងឺ​គាំងបេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​។​

​    ​៤. វា​អាចជួយ​បង្ហាញថា​អ្នក​ខ្វះ​សារធាតុចិញ្ចឹម​អ្វី ឬ​ត្រូវការ​អ្វី​
​    ​ផោម​ធុំក្លិន​ស្រាល​ពេក​មានន័យថា​អ្នក​អាច​ខ្វះ​ជាតិ​សរសៃ​។ ប្រសិនបើ​អ្នក​ផោម​ស្អុយ​ពេក​មានន័យថា គួរ​បន្ថយ​សាច់​ក្រហម​ច្រើន និង​បឺ​រ​ហ្គ័​រហើយ​។​

​    ​៥. ផោម​ច្រើន​អាច​បង្ហាញថា​ក្នុង​ពោះ​សម្បូរ​បាក់តេរី​ច្រើន​
​    ​មនុស្ស​ដែលមាន​រាង​មិន​ធាត់​ពេក​ស្គម​ពេក ដោយសារ​ពួកគេ​ពិសា​អាហារ​មាន​សុខ​ភាពល្អ មាន​ជាតិ​សរសៃ​ច្រើន និង​បន្លែ​ផ្លែឈើ ដែល​ជំរុញ​ការរំលាយ​អាហារ​។ អាហារ​ទាំងនោះ​ផ្ដល់​អ្នក​នូវ​បាក់តេរី​ល្អ​ច្រើន និង​ជួយ​រំលាយ​អាហារ​របស់​អ្នក ជាហេតុ​បណ្ដាលឱ្យ​អ្នក​ផោម​ច្រើន​។​

​    ​៦. ពោះវៀន​មាន​សុខភាព​ល្អ​
​    ​វា​មិនល្អ​ទេ​ប្រសិនបើ​អ្នក​ខ្ទប់​ផោម វា​អាចធ្វើឱ្យ​អ្នក​ចុកពោះ​។ មិនចាំបាច់​ខ្មាសអៀន​ទេ ព្រលែង​វា​មួយ​ឱ្យអស់​ដើម្បី​សុខភាព​ពោះវៀន​៕

adverise with khmeread
ប្រភព៖ healthylifemaster

អ្នកនឹងចូលចិត្ត

មតិយោបល់