1

អតីតយុទ្ធជន​អង់គ្លេស​ផ្ទុះ​កំហឹង​រឿង​យក​ផ្ទះ​នាយករដ្ឋមន្ត្រី Churchill ទៅធ្វើជា​ការិយាល័យ​កណ្តា​ល​របស់​ហ៊ី​ត្លែរ​សម្រាប់​រឿង Transformers 5

    ​ការ​បំ​លែង​អតីត​ផ្ទះ​របស់លោក Winston Churchill ទៅជា​ការិយាល័យ​កណ្តាល​របស់​ហ៊ី​ត្លែរ​សម្រាប់​ខ្សែភាពយន្ត Transformers 5 ត្រូវបាន​ប្រកាស​ថ្កោលទោស​ដោយ​ក្រុម​អតីតយុទ្ធជន និង​អតីត​មេបញ្ជាការ​យោធា​អង់គ្លេស​យ៉ាង​ចាស់ដៃ​។​

​    ​ដំណាក់ Blenheim នៅក្នុង​កូន​ទីក្រុង Woodstock នៅឯ​ជនបទ Oxfordshire ត្រូវបាន​តុបតែង​ជា​ការិយាល័យ​កណ្តាល​រប​ស់មេ​ដឹកនាំ​បក្ស​ណា​ស៊ី​នៅក្នុង​រឿង The Last Knight ដែលជា​រឿង Transformers វគ្គ ៥ ខណៈ​បច្ចុប្បន្នកំពុង​ថត​។​

​    ​លោក Col Richard Kemp អតីត​មេបញ្ជាការ​កងកម្លាំង​យោធា​របស់​ចក្រភព​អង់គ្លេស​ប្រចាំ​ប្រទេស​អា​ហ្វា​ហ្គា​នី​ស្ថាន បាន​ប្រាប់​វេ​ប​សាយ The Sun ថា "​ខ្ញុំ​ដឹងថា វា​ជា​ភាពយន្ត ប៉ុន្តែ​វា​ហាក់​ខ្វះ​ការគោរព​ដល់​និមិត្តរូប គឺ​លោកនាយក​រដ្ឋមន្ត្រី Churchill​។ គាត់​នឹង​ងើប​ពី​ផ្នូរ​របស់គាត់ (​ជាមិនខាន​ដោយសារ​រឿងនេះ​)"​។​

​    ​សាកសព​អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស​រូបនេះ​ត្រូវបាន​បញ្ចុះ​នៅ​ចម្ងាយ​ឆ្ងាយ​ពី​ដំណាក់​នេះ​ប្រហែល ១,៦ គីឡូម៉ែត្រ នៅក្នុង​ភូមិ Bladon​។​

​    ​លោក Tony Hayes អតីតយុទ្ធជន​នៅ​សមាគម​ចក្រភព​អង់គ្លេស​បាន​និយាយថា គាត់​មាន​អារម្មណ៍​ថា អតីត​យោធា​ប្រុស​-​ស្រី​ដែល​រស់រានមានជីវិត​អំឡុង​សង្គ្រាមលោក​ទី​ពីរ ច្បាស់​ជា​តក់ស្លុត​នឹង​ការ​បំ​លែង​ដំណាក់​នេះ​ទៅជា​ទីស្នាក់ការ​កណ្តាលរ​បស់​ហ៊ី​ត្លែរ​។​

​    ​ដំណាក់ ដែល​បើក​ឱ្យ​សាធារណជន​ចូល​ទស្សនា​តាមចិត្ត​នេះ ត្រូវបាន​កាន់កាប់​ដោយ​សាច់​ឆ្ងាយ​របស់លោក Churchill  គឺ​គ្រួសារ Jamie Spencer-Churchill ជា​សែ​អ្នក​អម្ចាស់​ទី ១២ នៃ​តំបន់ Marlborough៕

ប្រភព៖ theguardian

អ្នកនឹងចូលចិត្ត

មតិយោបល់