adverise with khmeread Tecj

អាច​រកឃើញ​ទេ​? Mark Zuckerberg, Stephen Hawking និង​សេដ្ឋី​រុស្ស៊ី​រួមដៃគ្នា​ក្នុង​គម្រោង​តម្លៃ ១០០ លាន​ដុល្លារ​ដើម្បី​ស្វែងរក​មនុស្ស​ក្រៅ​ភព​

    ​បុរស​មាន​បំផុត​និង​ឆ្លាត​បំផុត​ទាំងបី​រូប​របស់​ពិភពលោក​សង្ឃឹមថានឹង​ក្លាយជា​មនុស្ស​ទីមួយ​ដែល​រកឃើញ​ជីវិត​ក្រៅ​ភព​មុនគេ​។ 

​    ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook លោក Mark Zuckerberg, អ្នកជំនួញ​រុស្ស៊ី លោក Yuri Milner និង រូប​វិទូ លោក Stephen Hawking បាន​ប្រាប់​វេ​ប​សាយ Daily Mail កាលពី​ថ្ងៃ​សុក្រ​ថា ពួកគេ​នឹង​ស្តាប់​រលកសញ្ញា​ពី​ផែនដី​ទី​ពីរ ឬ "Earth 2.0"​។​

​    ​ដោយមាន​ឈ្មោះ​ផ្លូវការ​ថា​ផែនដី Proxima b ភព​ថ្ម​នេះ​ត្រូវគេ​ជឿថា​មាន​ស្ថានភាព​សមស្រប​សម្រាប់​ជីវិត​រស់នៅ​បាន និង​មាន​ចម្ងាយ​ពី​ផែនដី​ត្រឹមតែ ៤ ឆ្នាំ​ពន្លឺ (៤០ លាន​លាន​គីឡូម៉ែត្រ​) ប៉ុណ្ណោះ​។ 

​    ​អ្នក​ទាំងបី​នឹង​ផ្តល់​មូលនិធិ​ដល់​គម្រោង​តម្លៃ ១០០ លាន​ដុល្លារ ដែល​គេ​ហៅថា​គម្រោង "Breakthrough Listen" ដែល​នឹង​ប្រើ​កែវ​យឺត​ខ្លាំង​បំផុត​របស់​ពិភពលោក​ដើម្បី​ស្តាប់​រលក​សំឡេង​ពី​ភពផែនដី​ទី​ពីរ​នេះ​។​

​     កាលពី​ខែ​មុន ក្រុម​តារាវិទូ​បាន​រកឃើញ​ភស្តុតាង​យ៉ាងច្បាស់​ថា ព្រះអាទិត្យ​ក្បែរ​ប្រព័ន្ធ​សុរិយគតិ​របស់​យើង​បំផុត​គឺមាន​ឈ្មោះថា​ព្រះអាទិត្យ​ឈ្មោះ Proxima Centauri​។ វា​ជា​ព្រះអាទិត្យ​របស់​ភព​មួយទៀត​ស្រដៀង​ផែនដី​យើង​ដែរ​។ 

​    ​លោក Milner បាន​ប្រាប់​វេ​ប​សាយ Daily Mail ថា "​ការរកឃើញ​នេះ​កើតឡើង​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ បន្ទាប់ពី​លោក Stephen Hawking និង​រូបខ្ញុំ ជាមួយ​ការជួយ​គាំទ្រ​ពី​លោក Mark Zuckerberg បានចាប់ផ្តើម​គម្រោង Breakthrough Starshot ដែលមាន​បំណង​បង្ហោះ​យាន​តូច​មួយ​ទៅកាន់​ប្រព័ន្ធ​ព្រះអាទិត្យ Proxima Centauri ក្នុង​រយៈពេល ១ ជំនាន់​ខាងមុខ​ទៀត (៣​ទៅ​៤ ទសវត្សរ៍​)"​។ 

​    ​យានអវកាស​តូច​មួយ​នោះ​ប្រហែលជា​ត្រូវ​បាញ់​ចេញពី​ទីតាំង​មួយ​ក្នុងប្រទេស​អូស្ត្រាលី​នាពេល​អនាគត​ខាងមុខ​។ 

​    ​ចុងក្រោយ លោក Stephen Hawking បាន​ព្រមាន​ថា យើង​ត្រូវតែ​រកម​នុស្ស​ក្រៅ​ភព​ឱ្យឃើញ​មុនពេល​ពួកវា​រកឃើញ​យើង​មុន​៕ 

​ប្រភព​៖ ដេលី​មែ​ល

adverise with khmeread

មតិយោបល់