adverise with khmeread Wheelchair

នារី​មួយក្រុម​ដែល​ពិការ​ជើង​ដោយសារ​ពួក​បើកបរ​ទាំង​ស្រវឹង បង្កើត​ក្រុម​រាំ​ដើម្បី​បន្ត​ក្តីសង្ឃឹម​ក្នុង​ជីវិត​

    ​នាង Chelsie Hill កើត​នៅ​ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ១៩៩២ នៅក្នុង​ទីក្រុង Pacific Grove រដ្ឋ​កាលីហ្វ័រ​ញ៉ា​។ នាង​មាន​ចំណង់​ចំណូលចិត្ត​ខាង​រាំ​តាំងពី​នាង​ចេះ​ដើរ​។ បំណងប្រាថ្នា​នេះ​បាន​នាំ​នាង​ក្លាយជា​សមាជិក​ក្រុម​រាំ​ដំបូង​របស់​នាង​នៅ​អាយុ ៥ ឆ្នាំ ហើយ​នាង​មិនបាន​នឿយណាយ​ចំពោះ​ការ​រាំ​នេះឡើយ​ចាប់តាំងពី​ពេលនោះ​។ ក្រុម​រាំ​កាលពី​ក្មេងៗ​របស់​នាង​បាន​រាំ​នៅ​កម្រិត​ថ្នាក់​រដ្ឋ និង​ថ្នាក់ជាតិ ហើយ​ពួកគេ​សឹងតែ​យកឈ្នះ​រាល់​ការប្រកួតប្រជែង​ទាំងអស់​។ 

​    ​នៅ​ល្ងាច​មួយ ប៉ុន្មាន​ខែ​បន្ទាប់ពី​ដណ្តើម​ចំណាត់ថ្នាក់​លេខ​មួយ​នៅ​ការប្រកួត​ក្នុង​តំបន់ និង​នៅសល់​បី​ខែ​មុននឹង​បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ កញ្ញា Chelsie បានចេញ​ក្រៅ​ជាមួយ​មិត្តភក្តិ​របស់​នាង ហើយ​ជិះឡាន​ជាមួយ​មិត្តភក្តិ​ម្នាក់​ដែល​ស្រវឹង​។ ក្រោយមក ឡាន​របស់​ពួកគេ​បាន​បុក​នឹង​ដើមឈើ ហើយ​បាក់​ឆ្អឹងខ្នង​ដើរ​លែងរួច​។ ឧបទ្ទវ​ហេតុនេះ​បណ្តាលឱ្យ​នាង​ដើរ​លែង​បាន​នៅ​អាយុ ១៧ ឆ្នាំ​។​

​    ​នៅពេល​នាង​ភ្ញាក់ខ្លួន​នៅ​មន្ទីរពេទ្យ វា​ធ្វើឱ្យ​ក្តី​សុបិន​ចង់​ក្លាយជា​អ្នករាំ រលាយ​បន្តិច​ម្តងៗ​។ ក្តី​សុបិន​ពេញ​មួយជីវិត​របស់​នាង​ដោយ​ចង់​ក្លាយជា​អ្នករាំ​អាជីព​ហាក់​មិនអាច​ទៅរួច​ទៀត​ទេ​។ ប៉ុន្តែ​ខណៈ​នាង​បានជា​សះស្បើយ ឥរិយាបថ​មិនចេះ​ចុះចាញ់​របស់​នាង បាន​ជំរុញ​ទឹកចិត្ត​របស់​នាង​ឱ្យធ្វើ​រឿង​កាន់តែ​អស្ចារ្យ​ជាង​មុន​។​

​    ​នាង​បាន​បង្កើត​ក្រុម​រាំ​រទេះរុញ​មួយ​។ ខាងក្រោម​នេះ​ជា​ដំណើររឿង​ដ៏​អស្ចារ្យ​របស់​កញ្ញា Chelsie Hill៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់