12213

ឃាត់លោកតាអាយុ៧៩ឆ្នាំរំលោភកុមារីអាយុ១៤ឆ្នាំ

    តាកែវ ៖ លោកតា​អាយុ​៧៩​ឆ្នាំ​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ត្រាំកក់​ឃាត់ខ្លួន​បន្ទាប់ពី​ចាប់រំលោភ​កុមារី​អាយុ​១៤​ឆ្នាំមាន​សតិ​មិន​គ្រប់គ្រាន់​បានសម្រេច​កាលពី​ថ្ងៃទី​៨​មករា​ឆ្នាំ​២០១៦​កន្លងទៅនេះ​នៅ​ភូមិ​ស្ទឹង ឃុំ​អូរ​សារាយ​ស្រុកត្រាំកក់​ ខេត្ត​តា​កៃ​វ ។​
     ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ភោគ គង់ ភេទ​ប្រុស​អាយុ ៧៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ទឹង ឃុំ​អូរ​សារាយ​ស្រុក ត្រាំកក់​ខេត្ត​បាន​ចាប់រំលោភ​សេព​សន្ធ​វៈ​លើ​ក្មេងស្រី​ដែលមាន​សតិ​មិន​គ្រប់គ្រាន់​មួយរូប​អាយុ​ត្រឹម​១៤​ឆ្នាំ ជា​អ្នករស់នៅ​ភូមិ​ជាមួយគ្នា​។​
    បច្ចុប្បន្ន​ជនសង្ស័យ បាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តតាកែវ ដើម្បី​ចាត់ការ បន្ត​តាមផ្លូវ​ច្បាប់ ៕​

មតិយោបល់