adverise with khmeread 72836 9226d5aa 147449744529 640 336

ដើរលេង​ជុំវិញ​ពិភពលោក​ចុះ​លុយ​? នារី​អាយុ ២៤ ឆ្នាំ​រូបនេះ​ដើរលេង​ជុំវិញ​ពិភពលោក​ហើយ​អាច​រកលុយ​បាន ៧ ម៉ឺន​ដុល្លារ​ក្នុង​មួយខែ​ទៀត​

    ​ពីរ​ឆ្នាំ បន្ទាប់ពី​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​អន្តរជាតិ​ដ៏​ធំ នាង Aileen Adalid អាយុ​២៤​ឆ្នាំ​មកពី​ហ្វីលីពីន បានសម្រេច​ចិត្ត​ឈប់​ធ្វើ​ការឱ្យ​ក្រុមហ៊ុន​ដើម្បី​ក្លាយជា Digital Nomad ម្នាក់ (​ធ្វើការ​ឯករាជ្យ​គ្រប់​ទីកន្លែង​)​។​

​    ​សព្វថ្ងៃ នាង​ធ្វើដំណើរ​ជុំវិញ​ពិភពលោក ខណៈ​រស់នៅក្នុង​ជីវិត​ជា​អ្នកដំណើរ​ជា​និរន្ត និង​រកបាន​ប្រាក់ ៥ ពាន់​ដុល្លារ​ក្នុង​មួយខែ​តាមរយៈ​ការបណ្ដាក់ទុន​អន​ឡាញ​របស់​នាង​។​

​    ​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​វេ​ប​សាយ Business Insider នាង Adalid បាន​លាតត្រដាង​ថា នាង​បាន​ឈប់​ពី​ការងារ​ប្រាក់ខែ ៣០០ ដុល្លារ​នៅ​ក្រុមហ៊ុន Deutsche Bank ក្នុង​ឆ្នាំ ២០១៣ និង​បាន​ប្រើ​ប្រាក់​សន្សំ​ចំនួន ៦០០ ដុល្លារ​ចាប់ផ្តើម​មុខរបរ​ថ្មី​នេះ​ដើម្បី​ចាក​ចេញពី​ការិយាល័យ​ហ៊ុំព័ទ្ធ​ដោយ​ជញ្ជាំង​ថ្ម​ដូច​អង្គុយ​ក្នុង​ក្តារ​មឈូស​។ 

​    ​ក្នុងនាម​ជា​អ្នកធ្វើដំណើរ​ក្រៅប្រទេស​ថ្មីថ្មោង នាង​បាន​ប្រកប​អាជីព​ការងារ​ឯករាជ្យ​មួយ​តាម​អន​ឡាញ និង​ប្រើ​ចំណូល​ពី​ការងារ​នេះ​ដើម្បី​ទៅ​ដើរលេង​នៅ​កន្លែង ដែល​នាង​ចង់ទៅ​។​

​    ​នាង​និយាយថា "​ការចំណាយ​នៅពេលនោះ​គឺ​ច្រើន​ជា​ពីរដង​នៃ​អ្វីដែល​ខ្ញុំ​រកបាន​នៅ​កន្លែង​ការងារ​ការិយាល័យ ហើយ​ខ្ញុំ​អាច​គ្រប់គ្រង​ពេលវេលា​របស់ខ្ញុំ​សម្រាប់​ធ្វើការ ខណៈ​អាច​ធ្វើដំណើរ​កម្សាន្ត​បាន​កាន់តែច្រើន​កន្លែង​"​។​

​    ​ក្នុង​ឆ្នាំ ២០១៤ នាង Adlid បាន​ប្ដូរ​ទីតាំង​ទៅ​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក និង​ចាប់ផ្ដើម​អាជីវកម្ម​លក់រាយ​តាម​អន​ឡាញ​មួយ​ជាមួយនឹង​មិត្តភក្តិ​របស់​នាង​តាមរយៈ​វេ​ប​សាយ Amazon ឈ្មោះថា Adalid Gear ជា​ក្រុមហ៊ុន​លក់​ផលិតផល​សុខភាព និង​របស់​បរិក្ខារ​ផ្សេងៗ​។ ម៉ាក​យីហោ​បានទទួល​ជោគជ័យ​លើ​ទីផ្សារ​លោកខាងលិច​ជាមួយនឹង​ការលក់​រហូតដល់ ៧ ម៉ឺន​ដុល្លារ​ក្នុង​មួយខែ​។​

​    ​សម្រាប់​អ្នក​ដែល​ចង់​ដើរ​តាម​លំ​អាន​របស់​នាង នាង​បានផ្ដល់​ដំបូន្មាន​ថា ទាល់តែ​អត់ធ្មត់ ហ៊ាន​និង​តាំងចិត្ត​ខ្ពស់​ណាស់​ទើប​អាចធ្វើ​បាន​។ ចុងក្រោយ​នាង​ឱ្យយោបល់​ថា គួរ​ចាប់​អាជីព​ណា​ដែល​អ្នក​ចូលចិត្ត និង​សម្រេច​បំណង​ផ្ទាល់ខ្លួន​ទៅ ជាជាង​ធ្វើតាម​នាង​៕

adverise with khmeread
ប្រភព៖ Viralnova

អ្នកនឹងចូលចិត្ត

មតិយោបល់