adverise with khmeread 1

ISIS ចេញ​ច្បាប់​ថ្មី​ហាម​ពលរដ្ឋ​ក្នុង​តំបន់​កាន់កាប់​របស់​វា ពាក់អាវ Chelsea, Man Utd, Man City, Real, Barcelona...​និង​ក្លឹប​មួយចំនួនទៀត​

    ​ក្រុម​ជ្រុលនិយម ISIS បាន​ហាមឃាត់​ប្រជាជន​ពី​ការ​ស្លៀកពាក់​ឈុត​កីឡាករ​របស់​ក្រុមបាល់ទាត់ Premire League មួយចំនួន មានដូចជា Manchester United, Man City និង Chelsea​។​

​    ​ច្បាប់​នេះ​បានដាក់​ចេញ​ឡើង​ដោយ​ប៉ូ​លិ​សាសនា Hisba របស់ ISIS នៅក្នុង​ខេត្ត Al-Furat ប្រទេស​អ៊ីរ៉ាក់​ដើម្បី​ឃាត់​ពលរដ្ឋ​ក្នុង​តំបន់​កុំឱ្យ​ពាក់អាវ​កីឡា​ដែល​ផលិតឡើង​ដោយ​ក្រុមហ៊ុន​ផលិត​សម្ភារៈ​កីឡា​យក្ស Nike និង Adidas​។​

​    ​ឈុត​របស់​ក្រុម Barcelona, Real Madrid និង AC Milan ត្រូវបាន​ផ្តោត​ជាពិសេស​នៅលើ​សេចក្តីប្រកាស​ដែល​បាន​បិទ​ជុំវិញ​តំបន់ ខណៈ​អាវ​ជម្រើសជាតិ​អង់គ្លេស បារាំង និង​អាល្លឺម៉ង់​ក៏​ត្រូវបាន​ហាមឃាត់​ដែរ​។​

​    ​សេចក្តីប្រកាស​នេះ​ត្រូវបាន​ដាក់ចេញ​ដោយ​ស្ថាប័ន​របស់​ពួក ISIS គឺ​ស្ថាប័ន MEMRI Jihad និង Terrorism Threat Monitor (JTTM)​។​

​    ​កាលពី​ដើមខែ​នេះ ក្រុម​ភេរវកម្ម​មួយ​នេះ​បាន​ហាម​អាជ្ញាកណ្តាល​បាល់ទាត់​នៅក្នុង​មូលដ្ឋាន​ដ៏​រឹងមាំ​មួយ​របស់​ពួកវា​ក្នុង​អ៊ីរ៉ាក់ ដោយ​មិនឱ្យ​អនុវត្ត​ច្បាប់ FIFA ទេ គឺ​ត្រូវអនុវត្ត​តាមច្បាប់ Sharia៕

adverise with khmeread
ប្រភព៖ ​មេត្រូ​

មតិយោបល់