Unnamed %283%29

រថយន្ត​កុងតឺន័រ​បើក​ធ្លាក់​ផ្លូវ​ដោយ​ខ្លួនឯង​នៅ​ស្រុក​បុ​ទម​សាគរ

    កោះកុង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង​ដោយ​រថយន្ត​កុងតឺន័រ​រអិល​ធ្លាក់​ផ្លូវ​ដោយ​ខ្លួនឯង នៅ​ចំណុច​អន្ទង់អាំង​តូច ផ្លូវជាតិ​លេខ​៤៧​ក្នុងភូមិ​ជី​មាល ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ កាលពី​ព្រឹក​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ តែ​មិន​បណ្តាលឱ្យ​មនុស្ស​រងរបួស​ឡើយ។​

    ប៉ូលិស​និយាយថា រថយន្ត​បង្កដោយ​ខ្លួនឯង​ម៉ាក​ព្រិ​ន​ឡាញ​ពណ៌​ស ពាក់​ស្លាកលេខ ភ្នំពេញ 3C-6228 បើកបរ​ដោយ​ឈ្មោះ តុល អូន​តូច ភេទ​ប្រុស អាយុ៤២​ឆ្នាំ។​

    ប៉ូលិស​បន្តថា ខណៈពេល​រថយន្ត​បើក​ដល់​ចំណុច​ខាងលើ​ស្រាប់តែ​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវបត់​ក្បាល​មក​ក្រោយ​តែម្តង។ ភ្លាមៗ​នោះ​កម្លាំង​ប៉ូលិស​បាន​ជួយ​ធ្វើ​អន្តរាគមន៍​ដោយ​តម្រូវឱ្យ​ក្រុមហ៊ុន​មក​ស្ទូច​យក​ដោយ​ខ្លួនឯង៕

មតិយោបល់