adverise with khmeread 14459928 1127745623978978 327418205 n

លួច​ម៉ូតូ​គេ​ទៅ​បញ្ចាំ​យកលុយ​ស៊ីចាយ​សប្បាយ​រួច​ដេក​គុក

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​២៣​ កញ្ញា ​ឆ្នាំ​២០១៦​ បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ កាលពី​ថ្ងៃទី​១៩ ​កញ្ញា ​២០១៦ ម៉ោង​១៤ ​និង​៤០នាទី នៅមុខ​បន្ទប់​ជួល ផ្លូវលំ ភូមិ​ស្វាយ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ សុខ ធី ភេទប្រុស អាយុ៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់​ម៉ូតូឌុប ស្នាក់នៅ ទីតាំង​កើតហេតុ​ខាងលើ។

    ចំណែក​ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ ស៊ិ​​ន សំណាង ហៅ រដ្ឋា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​ភូមិ​ស្វាយ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌច្បារអំពៅ។​

    ប៉ូលិស​បន្តថា កាលពី​ថ្ងៃទី១៩​​ កញ្ញា​ ២០១៦ ម៉ោង​១៤ ​និង​៤០​នាទី ជនរងគ្រោះ​បាន​ទុក​ម៉ូតូ​ម៉ាក ហុងដា​សេ​១២៥ សេរី​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក លេខ​សៀមរាប 1O-4548​ លេខ​តួ​-​លេខ​ម៉ាស៊ីន ៨៩០៤០៦០ នៅមុខ​បន្ទប់​ជួល (​ចំណុចកើតហេតុ​) និង​ទុក​កូនសោ​ម៉ូតូ​ជាប់​ទ្វារ​បន្ទប់ រួច​ចូលទៅ​ងូតទឹក។​

    ស្រាប់តែ​ជនសង្ស័យ​ដែល​ត្រូវ​កូន​ម្ចាស់​បន្ទប់​ជួល យក​កូនសោ​ម៉ូតូ​របស់​ជនរងគ្រោះ​ទៅ​ចាក់សោ​លួច​យក​ម៉ូតូ​ជិះ​គេចខ្លួន​ទៅ​ជួប​បក្ខពួក​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ​បារាំង​ភូមិ​របោះ​អង្កាញ់ សង្កាត់ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រួច​នាំគ្នា​ជិះ​យកទៅ​ស៊ី​គ្រឿងម៉ូតូ​នៅ​ម្តុំ​អូរឫស្សី​បាន​លុយ ​៦០ដុល្លារ រួច​យក​ប​ញ្ជាំ​គេ​នៅ​ម្តុំ​ឃ្លាំង រំសេវ​បាន​លុយ ៣០០ដុល្លារ ​ចែកគ្នា​ស៊ី​ចាយ​អស់​។​

    លុះដល់​ថ្ងៃទី​២៣​ កញ្ញា​ ២០១៦ ម៉ោង​១០​ជនរងគ្រោះ​ឃើញ​ជនសង្ស័យ​នៅ​ភូមិ​ស្វាយ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ក៏​ឃាត់ខ្លួន ប្រគល់​ឱ្យ​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ច្បារអំពៅ រួច​នាំទៅ​ដកហូតយក​ម៉ូ​តូ​ជនរងគ្រោះ​បានមក​វិញ។​

    បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការតាម​នីតិវិធី​៕


adverise with khmeread

មតិយោបល់